ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦នេះ អាជ្ញាធររាជធានីភ្នំពេញបានរៀបចំពិធីប្រកាសតែងតាំងអភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ ក្រោមអធិបតីភាព លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ អភិបាលទាំង១២ខណ្ឌ មានការចូលរួមពីមន្ត្រីរាជការក្រោមឱវាទជាច្រើនរូបទៀត ។
លោក សុខ ពេញវុធ អភិបាលរងខណ្ឌដូនពេញ ត្រូវបានប្រកាសតែងតាំងជាអភិបាលខណ្ឌដូនពេញ ជំនួសលោក គួច ចំរើន ដែលត្រូវបានរាជរដ្ឋាភិបាលសម្រេចដំឡើង និងផ្ទេរឲ្យទៅជាអគ្គនាយករង នៃអគ្គនាយកដ្ឋាន រដ្ឋបាលក្រសួងមហាផ្ទៃ ៕ ស តារា
...