រថយន្តកុងតឺន័របុកម៉ូតូអាយខន់ បញ្ច្រាសទិសគ្នា បណ្តាលឲ្យរបួសបុរសម្នាក់បែកប្រអប់ជើងស្តាំ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូអាយខន់ មួយគ្រឿង ត្រូវរថយន្តកុងតឺន័រ បើកលឿនមិនប្រយ័ត្នបុកចំពីមុខពេញទំហឹង បណ្តាលរយះនិងបែកប្រអប់ជើងខាងស្តាំ ត្រូវរថយន្តក្លីនិកឯកជនមកដឹកទៅសង្គ្រោះភ្លាមៗ ។

ហេតុការណ៍នេះ នៅវេលាម៉ោង១០និង៤០នាទីយប់ថ្ងៃទី៩ ខែធ្នូ
ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវ៣៧១ ស្ថិតក្នុងសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ ។

តាមសាក្សីពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញ បុរសរងគ្រោះ ខាងលើជិះម៉ូតូមួយគ្រឿងម៉ាកហុងដា អាយខន់ ពណ៍ផ្កាឈូក ពាក់ស្លាកលេខព្រៃវែងប1D-3535 តាមបណ្តោយផ្លូវ៣៧១ ពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តកុងតឺន័រក្បាល ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 3C-0320 ជារថយន្តរបស់កំពង់ផែស្វយ័តភ្នំពេញ បើកបរដោយបុរសម្នាក់ទិសដៅបញ្ច្រាសទិសគ្នាក្នុងល្បឿនលឿន រួចបានវ៉ារថយន្តមួយគ្រឿងទៀតនៅខាងមុខ ក៏វ៉ាក់អើនឹងម៉ូតូរងគ្រោះ បុកម៉ូតូអាយខន់ គាបជាប់នឹងក្បាលរថយន្តអូសជាង១០ម៉ែត្រ ចំណែកបុរសជិះម៉ូតូបានចេញពីកង់រថយន្ត បណ្តាលឲ្យរងរបួសរយះសាច់ប្រអប់ជើងស្តាំយ៉ាងធ្ងន់ធ្ងរ ។

ក្រោយកើតរហេតុភ្លាមជនរងគ្រោះត្រូវបានរថយន្ត សាមុយក្លីនិក សួគ៌ា មកដឹងទៅសង្គ្រោះ ដោយឡែករថយន្តបង្កនិងម៉ូតូរងគ្រោះ ត្រូវបាននគរបាលចរាចរខណ្ឌសហការជាមួយជំនាញចរាចរក្រុងធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីរងចាំការដោះស្រាយគ្នានៅពេលក្រោយ៕

img_9440img_9441img_9439img_9437img_9438

...

ដោយ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print