ស្លាប់៣នាក់ក្នុងការប្រយុទ្ធរវាងទាហានហ្វុីលីពីន និងក្រុមឧទ្ទាម អាប៊ូ សាយ៉ាហ្វ

ចែករំលែក៖

សន្តិសុខហ្វុីលីពីនបានបញ្ជាក់ថា ការប៉ះទង្គិចគ្នារវាងកម្លាំងរដ្ឋាភិបាលហ្វុីលីពីន នឹងក្រុមឧទ្ទាមជ្រុលនិយមអាប៊ូសាយ៉ាហ្វដោយប្រើកាំភ្លើងធំកាលពីថ្ងៃទី៨ ខែធ្នូ កន្លងមកនោះបានបណ្តាលឲ្យបាត់បង់ ជីវិត៣នាក់ គឺទាហានម្នាក់ និងឧទ្ទាម ២នាក់ ព្រមទាំង៦នាក់រងរបួស ។

ការប្រយុទ្ធនេះបានកើតឡើងនៅក្នុង ភូមិ Panglayahan ជិតទីប្រជុំជន Patikul ខេត្ត Sulu ជាទីតាំងគ្រប់គ្រងរឹងមាំរបស់ ក្រុមឧទ្ទាមដែលមានទំនាក់ទំនងជាមួយក្រុម Jemaah Islamiyah (JI) និងក្រុម រដ្ឋអ៊ិស្លាម IS ។

អ្នកនាំពាក្យកងកម្លាំងរដ្ឋាភិបាលប្រចាំភូមិភាគអះអាងថា ការប្រយុទ្ធគ្នាមានរយៈ ពេល៣០នាទី ហើយក្រុមឧទ្ទាម អាប៊ូសា យ៉ាហ្វ បានដកថយទៅវិញអស់ ខណៈ ទទួលរងការខូចខាតយ៉ាងដំណំមានទាំង ស្លាប់ និងរងរបួស។ កម្លាំងរដ្ឋាភិបាលបានរឹបអូសយកអាវុធវែងខ្លី កាំភ្លើងធំ M14 ដែលក្រុមឧទ្ទាមរត់ចោលផងដែរ ។

សេចក្តីរាយការណ៍អះអាងថា នៅពេល នេះក្រុមឧទ្ទាមអាប៊ូសាយ៉ាហ្វបាន និង កំពុងគ្រប់គ្រងចំណាប់ខ្មាំង២៣នាក់ មានជនជាតិហុល្លង់ អាល្លឺម៉ង់ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងវៀតណាមផងដែរ។ ប៉ុន្តែគេគ្មានសញ្ញាណណាមួយបញ្ជាក់ឲ្យដឹងថា ចំណាប់ខ្មាន់ទាំងនោះឃុំដោយក្រុម ឧទ្ទាមនៅកន្លែងណាទេ៕

doktor-mahmud-4

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print