ទំនិញខូចគុណភាពជាង១តោនត្រូវដុតកម្ទេចចោល

ចែករំលែក៖

ខេត្តកំពត ៖ មន្ត្រីកាំកុងត្រូលដុតកម្ទេចទំនិញខូចគុណភាព និងហួសកាលកំណត់ប្រើប្រាស់ជាងមួយតោន កាលពីព្រឹកថ្ងៃ ទី៩ ខែធ្នូ ឆ្នាំ២០១៦ នៅលើទីតាំងអតីត ព្រលានយន្តហោះកកេះ ស្ថិតក្នុងសង្កាត់ អណ្តូងខ្មែរ ក្រុងខេត្តកំពត។

មន្ត្រីកាំកុងត្រូលសាខាកំពត-កែបបានឱ្យដឹងក្នុងពិធីដុតកម្ទេចខាងលើថា បន្ទាប់ ពីចំណាយពេលជាងមួយឆ្នាំ ក្នុងការចុះ ពិនិត្យគុណភាពទំនិញ តាមបណ្តាកន្លែង លក់ដូរ និងច្រកនាំចូលនានាខេត្តកំពត និងខេត្តកែប មន្ត្រីជំនាញប្រមូលបានទំនិញខូចគុណភាព ព្រមទាំងចំណីអាហារហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន១៥៣ប្រភេទ មានទម្ងន់ជាងមួយតោន ។

ដោយអនុត្តតាមការណែនាំពីលោក ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចំពោះចំណីអាហារខូចគុណភាពដែលរឹបអូសបានកន្លងមក សាខាកាំកុងត្រូលក៏ រៀបចំធ្វើពិធីដុតកម្ទេចចោលនាពេលនេះតែម្តង ។

លោក ស៊ឹម វុទ្ធា អភិបាលរងខេត្តកំពត បានឲ្យដឹងថា សុខភាពប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់ទំនិញគ្រប់យ៉ាងពឹងផ្អែកទាំងស្រុងលើសមត្ថកិច្ចជំនាញ ។ ម៉្លោះ ហើយមន្ត្រីកាំកុងត្រូលមានភារកិច្ចការពារ សេចក្តីសុខក្សេមក្សាន្តចំពោះអ្នកប្រើប្រាស់ត្រូវបន្តអនុវត្តចុះត្រួតពិនិត្យគុណភាព ចំណីអាហារ និងទំនិញនានាជាប្រចាំ ដើម្បី បញ្ចៀសបាននូវជំងឺតម្កាត់ផ្សេងៗ ព្រមទាំងជាផ្នែកមួយជួយកាត់បន្ថយភាពក្រីក្រដល់ ប្រជាពលរដ្ឋផងដែរ ៕

2 1

...

ដោយ ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print