ស្រវឹងដល់កយកពូថៅកាប់នគរបាលក្នុងពិធីមង្គលការ

ចែករំលែក៖

ខេត្តកណ្តាល ៖ ពិធីមង្គលការបានក្លាយជាអំពើហិង្សា ដោយសារតែបុរសម្នាក់ស្រវឹងដល់.ក បានយកពូថៅកាប់ក្បាលទៅលើនគរបាលដែលរៀបចំការពារសន្តិសុខ បណ្តាលឲ្យរងរបួស ធ្ងន់ ។ ហេតុការណ៍នេះបានកើតឡើងនៅរោងការកូនរបស់ឈ្មោះឡាញ ហេន ភូមិពោង ឃុំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល កាលពីវេលាម៉ោង៨និង១០នាទី ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះរៀម ហ៊ុល ភេទប្រុស អាយុ៤៧ឆ្នាំ ជាកសិកររស់ នៅភូមិពោង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល  ត្រូវសមត្ថកិច្ចឃាត់ខ្លួន រួមនិង  វត្ថុតាងពូថៅជាក់ស្តែង ។ ចំណែកជនរងគ្រោះដែលជានគរបាលទទួលការងារមករៀបចំ សន្តិសុខសណ្តាប់ធ្នាប់ក្នុងពិធីមង្គលការឈ្មោះប៉ាង ពឿន ភេទប្រុស អាយុ៥៣ឆ្នាំ ជានគរបាលប៉ុស្តិ៍សំបួរមាស រស់នៅភូមិពោង ឃុំសំបួរមាស ស្រុកមុខកំពូលខេត្តកណ្ដាល ។

ជុំវិញព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុវេលាម៉ោងខាងលើ លោក នាយប៉ុស្ដិ៍បានចាត់តាំងអោយជនរងគ្រោះនិងលោកវ៉ែន ភាច មន្ត្រីប៉ុស្តិ៍ទៅការពារសន្តិសុខ ពិធីមង្គលការកូនរបស់ឈ្មោះឡាញ់ ហេន នៅទីតាំងកើតហេតុខាងលើ ។លុះដល់ម៉ោងកើត ហេតុជនរងគ្រោះកំពុងធ្វើចរាចរបានកៀប៉ះចំម៉ូតូក្មេងនៅក្បែររោងការ ស្រាប់តែជនសង្ស័យ ខឹងក្នុងស្ថានភាពស្រវឹងដល់.កផងក៏យកកាន់ពូថៅមកកាប់ក្បាលជនរងគ្រោះពីក្រោយបណ្ដាលអោយររយះហូរឈាមយ៉ាងច្រើន ។ ភ្លាមៗកំលាំងប្រជាការពារនិងប្រពន្ធជនរងគ្រោះក៏នាំគ្នាយកជនរងគ្រោះមកមណ្ឌលសុខភាពឃុំសំបួរមាសដើម្បីធ្វើការសង្គ្រោះបន្ទាន់(ដេរបួនថ្នេរ) ។ចំណែកជនសង្ស័យសមត្ថកិច្ចយើងនិងកំលាំងប្រជាការពារចាប់បញ្ជូនមកប៉ុស្ដិដើម្បីធ្វើការសាកសួរ ។

សមត្ថកិច្ចបន្តថា ដោយជនសង្ស័យស្រវឹងពេកមិនអាចដំណើរការសាកសួរបាន ក៏ទុកនៅ ប៉ុស្ដិ៍ រង់ចាំធ្វើការសាកសួរតាមនីតិវិធីបន្តទៀត ៕ ដោយ ៖ ស្អាងជ័យ

...

12-9-2016-1112-9-2016-1212-9-2016-1312-9-2016-14

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print