ខេត្ដបាត់ដំបង៖ ប្រជាពលរដ្ឋនៅ ស្រុកឯកភ្នំខេត្ដបាត់ដំបងបានឱ្យដឹងថា បទល្មើសនេសាទប្រើឧបករណ៍មងក្រឡាញឹកទ្រង់ទ្រាយធំជាច្រើនកន្លែងកំពុងធ្វើសកម្មភាពដោយសេរីនៅតំបន់បឹងទន្លេសាប ក្នុងស្រុកឯកភ្នំ ពុំមានសមត្ថកិច្ច ណាបង្ក្រាបឡើយ ។ ប្រជាពលរដ្ឋព្រួយ បារម្ភខ្លាចការនេសាទក្នុងរដូវហាមឃាត់នេះធ្វើឱ្យហិនហោចអស់ត្រីគ្មានសល់ នៅថ្ងៃអនាគត ។
ប្រជាពលរដ្ឋនៅស្រុកឯកភ្នំសម្ដែង ការមិនពេញចិត្ដនឹងសមត្ថកិច្ចសង្កាត់ ជលផល និងអាជ្ញាធរពាក់ព័ន្ធដែល បណ្ដោយឱ្យមានបទល្មើសនេសាទខុស ច្បាប់យ៉ាងអនាធិបតេយ្យនៅតំបន់គ្រប់គ្រងរបស់ខ្លួន ។
ប្រជាពលរដ្ឋមួយចំនួនរស់នៅភូមិ ព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្ដបាត់ដំបងថ្លែងថា សកម្មភាព នេសាទត្រីដោយប្រើឧបករណ៍មងក្រឡាញឹកទ្រង់ទ្រាយធំ ប្រមាណពី ២០០ម៉ែត្រ ទៅ១ពាន់ម៉ែត្រកំពុងមមាញឹកខ្លាំងនៅចំណុចភូមិក្បាលតោល ច្បាប់ញាំ វាល ត្រសក់ ឡូលេខ១ និងឡូលេខ២ជាដើម នៃឃុំកោះជីវាំង ស្រុកឯកភ្នំ ពុំមាន សមត្ថកិច្ចណាទប់ស្កាត់នោះទេ ។
អ្នកភូមិអះអាងទៀតថា សកម្មភាព នេសាទចាប់ត្រីទាំងតូចទាំងធំនេះភាគ ច្រើនជាប្រជាពលរដ្ឋអ្នកមានលុយឃុបឃិតគ្នាជាមួយមន្ដ្រីជលផល និងអាជ្ញា ធរមូលដ្ឋានបានដំណើរការប្រមាណ ២សបា្ដហ៍មកហើយ ។ ប្រជាពលរដ្ឋ ព្រួយបារម្ភក្រែងលោការនេសាទនោះ ពុំមានការទប់ស្កាត់យូរទៅនឹងហិនហោចអស់មច្ឆជាតិគ្មានសល់ ។
នាយសង្កាត់ជលផលប្រចាំភូមិព្រែកទាល់ទទួលស្គាល់ថា ពិតជាមានប្រជា ពលរដ្ឋនេសាទប្រើឧបករណ៍ខុសច្បាប់ នៅតំបន់ឃុំកោះជីវាំង ខ្លះមែន តែការ នេសាទនោះធ្វើឡើងដោយលួចលាក់ ទេ ។ លោកអះអាងថា មន្ដ្រីជលផលពុំ មានពាក់ព័ន្ធនឹងការនេសាទនោះ ឡើយហើយលោកកំពុងធ្វើការទប់ ស្កាត់បញ្ហានេះដូចភ្លៀងរលឹម ។
មន្ដ្រីសម្របសម្រួលសហគមន៍សម្ពន្ធភាពដើម្បីអភិរក្សធនធានជលផល ជុំវិញតំបន់បឹងទន្លេសាបអ្នកស្រី នូ សារឹម មានប្រសាសន៍ថា រដូវត្រីពងកូនចាប់ពី ថ្ងៃទី៣០ ខែកក្កដា រហូតដល់ថ្ងៃទី៣០ ខែ កញ្ញាជារដូវហាមឃាត់នេសាទជា ដាច់ខាត លើកលែងតែការនេសាទ ដោយប្រើឧបករណ៍ស្ទូចត្រីបង់សំណាញ់ និងដាក់មងបន្ដិចបន្ដួចជាលក្ខណៈគ្រួសារប៉ុណ្ណោះ ។ អ្នកស្រីពន្យល់ថា ការធ្វើ នេសាទក្នុងរដូវហាមឃាត់នេះធ្វើឱ្យ បាត់បង់មច្ឆជាតិ ពិសេសនៅរដូវត្រីពង ។
អ្នកស្រីអំពាវនាវឱ្យអាជ្ញាធរពាក់ព័ន្ធដែលអនុវត្ដច្បាប់ និងប្រជាពលរដ្ឋដែល រស់នៅជុំវិញបឹងទន្លេសាបធ្វើយ៉ាងណា ទប់ស្កាត់ការនេសាទត្រីដោយខុស ច្បាប់ក្នុងរដូវហាមឃាត់នេះឱ្យបាន ដើម្បីរក្សាសម្បត្ដិធនធានមច្ឆជាតិ របស់រដ្ឋទុកជាសម្បត្ដិរួមរបស់សង្គម ជាតិទៅថ្ងៃអនាគត ៕
ដោយ៖ សហការី