រថយន្តស៊េរីទំនើបធុនត្រា បើកលឿនដូចហោះ ជ្រុលចង្កូតទៅបុកឃឿនទ្រូងផ្លូវនិងបុកបង្គោលភ្លើងបាក់អស់មួយដើម

ចែករំលែក៖

ភ្នំពញ៖ បង្គោលភ្លើងមួយដើម បានបាក់រៀបស្មើដល់ដី ដោយសារតែរថយន្តម៉ាកធុនត្រាមួយគ្រឿងបើកក្នុងល្បឿនលឿន ហើយរេចង្កូតឡើងឃឿនសួនច្បារជ្រុលបុកបង្គោលភ្លើងកាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចមុខផ្សារស្ទឹងមានជ័យថ្មី ផ្លូវមុន្នីរ៉េត ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកធុនត្រាមួយគ្រឿង ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2AL 1754 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវមុន្នីរ៉េត ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតឡើងឃឿនសួនច្បារហើយបានបន្តទៅបុកនីងបង្គោលភ្លើងបណ្តាលឲ្យបាក់រាបស្មើដល់ដី តែសំណាងល្អមិនមានអ្នករងរបួស។

ក្រោយពេលកើតហេតុម្ចាស់រថយន្តបង្កបានចុះពីលើរថយន្តហើយគេចខ្លួនបាត់ដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ។
ដោយឡែករថយន្តបង្កត្រូវបានសមត្ថកិច្ចមូលដ្ឋានទំនាក់ទំនងហៅនគរបាលចរាចរណ៍ជើងគោករាជធានីមកស្ទូចយកទៅរក្សាទុករង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយ៕ ជីម ភារ៉ា ដង្កោ

img_2030 img_2017 img_2012

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print