ចូលកាយ​ធ្យូង​ត្រូវឡ​បាក់​សង្កត់​លើពេល​ប្រទះឃើញ​សល់​តែ​គ្រោងឆ្អឹង​

ចែករំលែក៖

ខេត្តកោះកុង៖ តាមសេចក្តីរាយការណ៍របស់សមត្ថកិច្ចស្រុកមណ្ឌលសីមា បានឲ្យដឹងថា បុរសជាអ្នកចំការ បានចូលទៅកាយធ្យូងក្នុងឡ លុះប្រទះឃើញសល់តែគ្រោងឆ្អឹងទៅហើយ។ ករណីនេះ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោងជាង១រសៀល  ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ នេះ នៅភូមិថ្មីចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

សមត្ថកិច្ចបន្តថា បុរសរងគ្រោះឈ្មោះ លី សាវឿន ភេទប្រុស អាយុ៥៦ឆ្នាំ មានមុខរបរធ្វើចំការ មានទីលំនៅភូមិឃុំកើតហេតុ។ នៅមុនកើតជនរងគ្រោះ ប្រាប់ប្រពន្ធថា ទៅកាយធ្យូងនៅចំការ រហត់ដល់ម៉ោងជាង១២ ប្រពន្ធបាត់ប្តីមិនឃើញមកវិញ ក៏តេទូរស័ព្ទរក តែអត់មានអ្នកទទួល ប្រពន្ធជនរងគ្រោះ ក៏ទៅតាមរកមើល លុះមកចំណុចកើតហេតុ ស្រាប់តែមើលសពប្តីសល់តែឆ្អឹងឆេះអស់ នីក្នុងឡធ្យូងនោះទៅហើយ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ បានទៅពិនិត្យ និងបានសន្និដ្ឋានថា ជនរងគ្រោះ ខណៈចូលទៅកាយធ្យូងក្នុងឡ ភ្លើងមិនទាន់រលត់អស់ ហើយក៏បាក់ធ្លាក់ធ្យូងសង្កត់លើ បណ្តាលឲ្យភ្លើងឆេះស្លាប់តែម្តង។ បច្ចុប្បន្នក្រុមគ្រួសារ បានរើសឆ្អឹងទុក ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕ ហេង នរិន្ទ្រ

12-12-2016-21

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print