ខេត្តកណ្តាល ៖ យុវជនម្នាក់បានរងរបួសធ្ងន់ ដោយសាររថយន្តមួយគ្រឿងមិនស្គាល់ម៉ាកបានកៀរ នៅលើកំណាត់ផ្លូវលេខ២១Aកែង១០៦ ស្ថិតក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ កាលពីថ្ងៃទី១២ខែធ្នូឆ្នាំ២០១៦ វេលាម៉ោង១៨និង២០នាទី ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះហាន មករា ភេទប្រុសអាយុ១៦ឆ្នាំ មានទីលំនៅភូមិបត្តាជី១សង្កាត់ព្រែកហូរ ជិះម៉ូតូម៉ាកZomer ពណ៌សលាយខ្មៅ ពាក់ស្លាកលេខកណ្តាល 1V-0508 ក្នុងទិសដៅពីជើងទៅត្បូង ស្របទិសគ្នាជាមួយរថយន្តបង្កហេតុ បណ្តាលអោយ រងរបួសធ្ងន់ និងម៉ូតូរងការខូចខាត ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះធ្វើកំណត់ហេតុ ហើយជនរងគ្រោះដឹកបញ្ជូនទៅកាន់មន្ទីរ ពេទ្យជ័យជំនះ ។រីឯមធ្យោបាយធ្វើដំណើរត្រូវបានសមត្ថកិច្ចយកមករក្សារទុកនៅអធិការដ្ឋានក្រុងតាខ្មៅ ៕ ស្អាងជ័យ
...