មិនគោរពច្បាប់! ស្រវឹងស្រាបើករថយន្តលឿនគេចពីរថយន្តដឹកសំរាមជ្រុលបុករបាំងថ្ម

ចែករំលែក៖

ភ្នំពេញ៖ រថយន្តបាឡែនមួយគ្រឿង សង្ស័យអ្នកបើកបរស្រវឹងស្រា គេចពីរថយន្តសំរាម កំពុងបើកឆ្លងផ្លូវ រេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរងការខូចខាតទាំងថ្មនឹងរថយន្តយ៉ាងដំណំ កាលពីវេលាម៉ោង១១និង៥៥នាទីយប់ថ្ងៃទី១២ខែធ្នូ ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវ២១៥ មុខផ្សារដេប៉ូ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក។

តាមសាក្សីពីកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុ គេឃើញរថយន្តដឹកសំរាមក្រុមហ៊ុន ស៊ិនទ្រី បើកចេញពីម្តុំបុរីកីឡា ឆ្លងចូលផ្លូវ១៥៦ ក្នុងទិសដៅពីកើតទៅលិច ខណះឆ្លងដល់ពាក់កណ្តាលផ្លូវក៏មានរថយន្តបាឡែនមួយគ្រឿងពណ៌ទឹកមាសពាក់ស្លាកលេខភ្នំពេញ 2O-4526 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយបុរសម្នាក់ទៀត តាមបណ្តោយផ្លូវ២១៥ ក្នុងទិសដៅពីជើងទៅត្បូង បានបើកគេចនិងរថយន្តដឹកសំរាម ហើយទំនងបួងចង្កូតមកឆ្វេងដៃជ្រុលទៅបុករបាំងថ្ម ពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលអោយរថយន្តស្រុញមួយកំណាត់មុខ នឹងបែកពោងការពារ២ នឹងខូចខាតថ្ម២កង់ ហើយក្រោយកើតហេតុភ្លាមៗ ម្ចាស់រថយន្តនឹងអ្នករួមដំណើរគេចខ្លួនទៅបាត់ដោយទុករថយន្តចោលនៅកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទៅកន្លែងកើតហេតុនឹងបានរាយការណ៍ទៅជំនាញចរាចរណ៍ក្រុងអោយចុះមកមកវាស់វែងស្ទួចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំម្ចាស់ចូលខ្លួនមកដោះស្រាយ ៕

buk-3 buk-4 buk-1 buk-5 buk-2

...

ដោយ៖ ព្រែកជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print