ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ញើសារលិខិតជូនដល់ជនរួមជាតិ ដើម្បីទទួលការរីករាយទាំងអស់។
នេះជាប្រសាសន៍សម្តេចតេជោ ថ្លែងនៅលើFacebook Pageជាផ្លូវការថា៖ «ថ្ងៃនេះខ្ញុំសូមផ្ញើសារជូនរួមជាតិដើម្បីទទួលការរីករាយទាំងអស់គ្នា។ នេះជាជោគជ័យថ្មីមួយទៀតរបស់កម្ពុជាយើងលើឆាកអន្តរជាតិ។ សូមអរគុណបងប្អូនរួមជាតិដែលតែងផ្តល់ការគាំទ្រនូវនយោបាយក្នុងប្រទេសនិងក្រៅប្រទេសរបស់ខ្ញុំនិងរបស់រាជរដ្ឋាភិបាលទើបមានលទ្ធផលបែបនេះ»៕
...