កម្មកររោងចក្រលូថៃនៅបន្តធ្វើកូដកម្មខណៈនៅសល់តែមួយចំណុចកំពុងដោះស្រាយ

ចែករំលែក៖

ខេត្តស្វាយរៀង ៖ កម្មករកម្មការីរោងចក្ររាប់រយនាក់នៅតែបន្តប្រមូលផ្តុំខាងមុខរោងចក្រធ្វើកូដកម្មមិនចូលបំរើការងារដោយទាមទារមិនអោយចៅកែរោងចក្រកាត់លុយដែលកម្មករកម្មការីធ្វើកូដកម្មរយៈពេល៥ថ្ងៃកន្លងមកនេះ។

យោងតាមកម្មការានីរោងចក្រខាងលើ បានប្រាប់អោយដឹងនៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦នេះថា កម្មករកម្មការិនី រោងចក្រជាច្រើនអ្នកបាននាំគ្នាធ្វើកូដកម្មដោយទាមទារអោយថៅកែរោងចក្រជួយដោះស្រាយដល់ជនរងគ្រោះដែលត្រូវគេវាយបណ្តាលអោយរងរបួសកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៦ ក្នុងបន្ទប់ទឹករោងចក្រលូថៃ ។

បើតាម   កម្មការនីរោងបានអោយដឹងទៀតថាបន្ទាប់ពីពួកគាត់ធ្វើកូដកម្មរយះពេលកន្លងមករហូតដល់ថ្ងៃនេះកម្មកកម្មការីរោងចក្របានចូលបំរើការងារធម្មតាវិញក៏ប៉ុន្តែត្រូវថៅកែរោងចក្របាននិយាយថាមិនបើកលុយអោយទេដោយកាត់លុយថ្ងែដែលកម្មករធ្វើកូដកម្មកន្លងមក។

លោក អ៊ូ សាខឿន អនុប្រធានមន្ទីរការងារបានអោយដឹងតាមទូរស័ព្ទថា ចំពោះរឿងដែលកម្មកកម្មការនីទាមទារអោយក្រុមហ៊ុនរោងចក្រអោយដោះស្រាយករណីវ៉ៃគ្នាក្នុងរោងចក្រគឺខាងសម្ថកិច្ចបានសម្របសម្រូលជាមួយជនរងគ្រោះដាច់ស្រេចហើយប៉ុន្តែថ្ងៃនេះកម្មកកម្មការនីមកធ្វើកូដកម្មគឺទាមទាមិនអោយក្រុមហ៊ុនកាត់លុយថ្ងៃដែលកម្មកកម្មការនីធ្វើកូដូកម្មកន្លងមកហើយខាងក្រុមហ៊ុនរោងចក្រមិនយល់ព្រមនោះទេដោយខាងក្រុមហ៊ុនរោងចក្រគេអនុវត្តតាមច្បាប់ការងារដូច្នេះហើយខាងមន្ទីរការងារនិងមន្ត្រីសម្របសម្រួលគ្មានមធ្យោបាយដោះស្រាយបើសិនជាផ្សះផ្សាមិនបានលោកនិងបញ្ជូនទៅក្រុមប្រឹក្សាអាជ្ញាកណ្តាលអោយដោះបន្ត។

គួររំលឹកឡើងវិញថា ការធ្វើបាតុកម្មនេះបានកើតឡើងកាលពីថ្ងៃទី៩ធ្នូ២០១៦នៅខាងមុខរោចក្រលូថៃ ស្ថិតនៅភូមិស្វាយតឿសង្កាត់ស្វាយតឿក្រុងស្វាយរៀងដោយសមត្ថកិច្ចនគបាលក្រុងស្វាយរៀងបានឲ្យដឹងថាការនាំឲ្យមានផ្ទុះបាតុកម្មនេះឡើងដោយសារមានជនសង្សយ័ម្នាក់វាយទៅលើតំណាងសហជីពស៊ិទ្ធិកម្មករខ្មែរម្នាក់ឲ្យរងរបួសហើយកម្មករកម្មការនីបានចោទប្រកាន់ថា ក្រុមហ៊ុនលូថៃជាអ្នកនៅពីក្រោយរឿងនេះ ។

ជនរងគ្រោះមានឈ្មោះខឿនលីដាភេទប្រុសអាយុ២៧ឆ្នាំមុខរបរជាមន្ត្រីសហជីពសហពន្ធ័សហជីពសិទ្ធិកម្មករខ្មែរប្រចាំនៅក្នុងរោងចក្រក្រុមហ៊ុនលូថៃ(ខេមបូឌា)។រីឯជនសង្ស័យដែលជាជនបង្ក ឈ្មោះមុំតាង ភេទប្រុស អាយុ៣៨ឆ្នាំជាបុគ្គលិក ក្រុមហ៊ុនលូថៃ ទើបតែចូលធ្វើការ បានមួយខែប៉ុណ្ណោះ មានទីលំនៅខេត្តកំពត ។

ប្រភពដដែលបន្តទៀតថា ជនរងគ្រោះ និងជនសង្ស័យមិនដែលស្គាល់គ្នា ឬមានជម្លោះអ្វីឡើយ មុនកើតហេតុជនរងគ្រោះ ចេញពីកន្លែងធ្វើការ ដើរចូលទៅក្នុងបន្ទប់ទឹកដើម្បីបត់ជើងតូចខណៈកំពុងសំអាតអនាម័យដៃក្នុងបន្ទប់ទឹកស្រាប់តែជនសង្ស័យឈ្មោះមុំតាំង ដើរចូលទៅ ទាញជនរងគ្រោះរួចដាល់យ៉ាងសន្ធាប់ទៅលើដើមទ្រូងជនរងគ្រោះពីបីដៃ បណ្តាលឲ្យរងរបួសធ្ងន់ ជនរងគ្រោះក៏ប្រឹងរត់ចេញមកក្រៅបន្ទប់រួចស្រែកឲ្យគេជួយផ្អើលដល់កម្មករកម្មការនីរោងចក្ររត់ចេញមកជួយខណៈនោះសមត្ថកិច្ចក៏ទៅដល់ភ្លាមៗដែរ ហើយបានហៅជនសង្ស័យនិងជនរងគ្រោះទៅសាកសួរនិងដោះស្រាយ ៕ ដោយ ៖ យឹម សុថាន

...

12-13-2016-8 12-13-2016-6 12-13-2016-7 12-13-2016-9

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print