អ្នកនាំពាក្យក្រសួងការពារប្រទេសចិន៖ ចិនប្រឆាំងដាច់ខាតចំពោះការផ្លាស់ប្តូរយោធារវាងតៃវ៉ាន់នឹងអាមេរិក

ចែករំលែក៖

ប្រទេសចិនបានថ្លែងប្រឆាំងនឹងសេចក្តី ព្រាងច្បាប់ការពារប្រទេសរបស់អាមេរិក អនុម័តកាលពីពេលថ្មីៗកន្លងនេះដែលបាន ចែងអំពាវនាវឲ្យមានការផ្លាស់ប្តូរយោធាជារៀងរាល់ឆ្នាំជាមួយនឹងតៃវ៉ាន់ដែលរដ្ឋាភិបាលចិនចាត់ទុកថា ជាខេត្តមួយដែល បែកចេញនោះ ។

លោក Yang Yujun អ្នកនាំពាក្យក្រសួង ការពារប្រទេសចិនបានថ្លែងនៅក្នុងសន្និសីទកាសែតមួយថា «ចិនប្រឆាំងដាច់ខាតចំពោះការផ្លាស់ប្តូរយោធារវាងតៃវ៉ាន់នឹងអាមេរិក»។ នេះបើយោងតាមកាសែត Global Times ដែលជាទីភ្នាក់ងារសារព័ត៌មានគាំទ្រដោយរដ្ឋ។

លោក Yang Yujun បានបន្ថែមថា «អ្វីដែលសភាអាមេរិកបានធ្វើគឺជាការលូកដៃចូលទៅក្នុងកិច្ចការផ្ទៃក្នុងរបស់ចិនធ្វើឲ្យប៉ះពាល់ដល់ស្ថិរភាពរវាងចិននឹងតៃវ៉ាន់ រំលោភអធិបតេយ្យភាពនិងសន្តិសុខរបស់ចិន ហើយទីបំផុតនឹងធ្វើឲ្យប៉ះពាល់ដល់ប្រយោជន៍របស់អាមេរិក»។ Yang បញ្ជាក់ ថា ចិនដាស់តឿនឲ្យអាមេរិកកែនូវកំហុស របស់ខ្លួនហើយថា ចិននៅតែរក្សាសិទ្ធិក្នុងការចាត់វិធានការជាបន្តបន្ទាប់ដើម្បីជាការឆ្លើយតបទៅនឹងការអនុម័តសេចក្តីព្រាង ច្បាប់នេះ។ នេះបើយោងតាមកាសែត Glo- bal Times។

សេចក្តីព្រាងច្បាប់ត្រូវបានអនុម័តដោយ ព្រឹទ្ធសភាអាមេរិកកាលពីពេលកន្លងទៅថ្មីៗ នេះ ហើយឥឡូវកំពុងតែរង់ចាំឲ្យលោក ប្រធានាធិបតី អូបាម៉ា ចុះហត្ថលេខានោះ គឺស្នើឲ្យរដ្ឋមន្ត្រីក្រសួងការពារប្រទេស របស់អាមេរិកបង្កើតកម្មវិធីផ្លាស់ប្តូរយោធាជាន់ខ្ពស់រវាងអាមេរិកនឹងតៃវ៉ាន់ដែល សេចក្តីព្រាងច្បាប់នេះត្រូវចិនថ្កោលទោសយ៉ាង ខ្លាំង ៕

20150526121035396 china_aircraft_carrier

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print