ខេត្តកណ្តាល ៖ យុវជនម្នាក់បានបញ្ចប់ជីវិតដោយចង.កមិនដឹងមូលហេតុ កាលពីវេលា ម៉ោង១៥និង៣០នាទី ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ នៅផ្ទះរបស់ខ្លួន ស្ថិតក្នុងភូមិព្រែកហូរ សង្កាត់ ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ជា សុភ័ស ភេទ ប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករ មានស្រុកកំណើត ភូមិអំពៅព្រៃ ឃុំកណ្ដោក ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
បច្ចុប្បន្នរស់នៅភូមិព្រែកហូរលិច១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។ សមត្ថកិច្ច រកឃើញវត្ថុតាងមាន ខ្សែអង្រឹងពណ៌ត្រីអ៊ី ប្រវែង៣,១៥ម៉ែត្រចំនួន១ខ្សែ ។
តាមការឲ្យដឹងពីបងស្រីជនរងគ្រោះបានអោយដឹងថា កន្លងមកជនរងគ្រោះមិនដែលមានបញ្ហាជាមួយអ្នកផ្សេងឬមានវិបត្តិអ្វីឡើយ ។ មុនកើតហេតុថ្ងៃខាងលើ បងស្រីរបស់ជនរងគ្រោះឈ្មោះ ជា សុភី បាននិយាយស្តីអោយបន្តិចបន្តួចរឿងដែលជនរងគ្រោះផឹកស្រា ហើយ មានការជជែកគ្នា បងស្រីក៏បានដើរចេញទៅ ជនរងគ្រោះក៏បន្តការហូបស្រាទៀត គឺនៅក្បែរកន្លែងផ្ទះកើតហេតុ ។ លុះមកដល់ម៉ោងកើតហេតុ បងស្រីមានការសង្ស័យ ឃើញទ្វារផ្ទះបិទក៏បើកទ្វារផ្ទះស្រាប់តែឃើញជនរងគ្រោះចង.កនឹងខែ្សអង្រឹងពណ៌ត្រីអ៊ីជាប់ទៅនិងធ្នឹមផ្ទះ ។ ភ្លាមនោះបងស្រីក៏ទាញខ្សែទម្លាក់ចុះដើម្បីជួយសង្គ្រោះ តែជនរងគ្រោះបាន ដាច់ខ្យល់ស្លាប់បាត់ទៅហើយ បន្ទាប់មកក៏បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានតែម្តង ។
តាមការពិនិត្យពីមន្ត្រីផ្នែកជំនាញបចេ្ចកទេសក្រុងតាខ្មៅ និង មេភូមិ បានសន្និដ្ឋានថាជនរងគ្រោះពិតជាបានស្លាប់ដោយសារធ្វើត្តឃាត ចង.កសម្លាប់ខ្លួនពិតប្រាកដមែន ។ មិនពាក់ព័ន្ធ បទល្មើសព្រហ្មទណ្ឌឡើយ ។
សពត្រូវបានប្រគល់អោយទៅបងស្រីជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ ៖ ស្អាងជ័យ