សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញចុះឆែកឆេរឃ្លាំងបារីនៅខណ្ឌជ្រោយចង្វា

ចែករំលែក៖

ភ្នំពេញៈ កាលពីរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៦ សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ បានចុះទៅត្រួតពិនិត្យ ឃ្លាំងស្តុកបារីមួយកន្លែង ក្នុងភូមិសាស្ត្រ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដោយមានការសហការពីកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញផងដែរ បន្ទាប់ពីសង្ស័យថា ឃ្លាំងស្តុកបារីមួយកន្លែងនេះមិនមានបង់ពន្ធអាករត្រឹមត្រូវ ។

មន្រ្តីសាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ បានឲ្យដឹងថា បន្ទាប់ពីសមត្ថកិច្ចត្រួតពិនិត្យយ៉ាងយូរឃើញថា ទំនិញមួយចំនួនបានបង់ពន្ធត្រឹមត្រូវ និងមួយចំនួនតូចទៀតមិនទាន់បង់បានតម្រូវឲ្យម្ចាស់ទំនិញទៅបង់ឲ្យទាន់ពេលវេលា ។

ទន្ទឹមនេះសាខាគយ និងរដ្ឋាករគយរាជធានីបានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប មេត្តាជួយបំពេញកាតព្វកិច្ច ពន្ធអាករគ្រប់ទំនិញ ទាំងអស់ដែលនាំចូលមកពីបរទេស។

បើតាមមន្រ្តីគយ និងរដ្ឋាកររាជធានីភ្នំពេញ ក្រុមការងារនឹងបន្តចុះកិច្ចការងារថែមទៀត សម្រាប់កន្លែងដទៃទៀតដោយធ្វើយ៉ាងណារកចំណូលជូនរដ្ឋឲ្យបានកាន់តែច្រើន ៕

%e1%9e%82%e1%9e%99%e1%9f%a1%e1%9f%a1

...

ដោយ៖ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print