ពលរដ្ឋដែលមានជម្លោះដីធ្លីរ៉ាំរ៉ៃនៅចំណុចអូរអំបិលស្រុកអន្លង់វែងថាការសន្យារបស់អាជ្ញាធរដូចសន្យាខ្យល់

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ ប្រជាពលរដ្ឋ៣៥០គ្រួសារនៅចំណុចអូរអំបិល ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលមានជម្លោះដីធ្លីអូសបន្លាយជិត១០ឆ្នាំមកនេះនៅតែប្រឈមនឹងបញ្ហាអត់ដីសង់លំនៅ ឋាននិងដីស្រែចម្ការបង្កបង្កើនផលចិញ្ចឹម ជីវិត ។

ប្រជាពលរដ្ឋជាច្រើនគ្រួសារនៅចំណុច អូរអំបិលបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ថា ពួកគាត់បាត់បង់ទំនុកចិត្តទៅលើអាជ្ញាធរទាំងស្រុងដែលបានសន្យាថារៀបចំដីសង់លំនៅឋានជូនពួកគាត់ដែលការសន្យារបស់អាជ្ញាធរត្រូវបានប្រជាពលរដ្ឋថា ជាការ សន្យាខ្យល់ដែលសន្យាជាមួយពួកគាត់ ៣លើកមកហើយមិនដែលបានសាច់ការ ឡើយ ដោយទុកឲ្យពួកគាត់រស់នៅតាម ចិញ្ចើមផ្លូវយ៉ាងអនាធិបតេយ្យរាប់ឆ្នាំដោយ មិនមានការគិតគូររៀបចំឲ្យបាន ច្បាស់លាស់ជូនដល់ពួកគាត់ឲ្យរស់នៅ បានសមរម្យទេ ។

ប្រមុខរាជរដ្ឋាភិបាលបានកាត់ផ្ទៃដីនៅ ចំណុចអូរអំបិល១០០០ហិកតាប្រគល់ឲ្យ អាជ្ញាធរខេត្តរៀបចំជូនដល់ពលរដ្ឋ តែរហូត មកដល់ពេលនេះហាក់ដូចជាគ្មានការអើពើ បន្តិចសោះឡើយ ។
ដោយសារតែពួកគាត់បានអស់ជំនឿនិងអាជ្ញាធរទើបនៅថ្ងៃទី១៣ធ្នូនេះប្រជាពល រដ្ឋបានជួបជុំគ្នារួចសុំអំពាវនាវដល់សម្ដេច អគ្គមហាសេនាបតីតេជោហ៊ុន សែន មេត្តា ជួយសង្គ្រោះពួកគាត់ឲ្យរួចផុតពីការអត់ដីសង់លំនៅឋាន និងមានដីស្រែចម្ការបង្ក បង្កើនផលនឹងគេពីព្រោះជិត១០ឆ្នាំមកហើយ ដែលពួកគាត់រស់ក្រោមការធ្វើបាប គំរាមកំហែងពីសំណាក់អាជ្ញាធរនិងសមត្ថកិច្ចដោយមានការវាយធ្វើបាបដុតផ្ទះសម្បែង និងចាប់ដាក់គុកជាដើម ៕ ប៉ែន នួន

img-20161214-wa0002

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print