ហេតុអ្វីបានជាហ្វីលីពីនលើកបញ្ហាវិវាទសមុទ្រចិនភាគខាងត្បូងទុកម្ខាង?

ចែករំលែក៖

រដ្ឋមន្ត្រីការបរទេសហ្វីលីពីនលោក Perfecto Yasay បានសារភាពថា ប្រទេសនេះបាន លើកបញ្ហាវិវាទសមុទ្រចិនភាគខាងត្បូងទុកម្ខាងមិនពិភាក្សាដល់ទៀតឡើយ។
ឆ្លើយតបទៅនឹងបទសម្ភាស៍របស់បណ្តាញទូរទស្ស Channel newsAsia នៅពេលដែលអមដំណើរប្រធានាធិបតី ឌូទឺរទេទស្សនកិច្ចសឹង្ហបុរី រដ្ឋមន្ត្រីការបរទេស Perfecto Yasayបញ្ចាក់ថា ជាការពិត ហ្វីលីពីនបានលើកបញ្ហាវិវាទទុកម្ខាងសិន ដើម្បីជម្រុញទំនាក់ទំនងជាមួយចិនលើវិស័យពាណិជ្ជកម្មសេដ្ឋកិច្ច ក៏ដូចជានយោបាយ។
លោក Perfecto Yasay បញ្ចាក់ថា« មានតែវិធិសាស្ត្រតែមួយគត់គឺ បង្កើនទំនាក់ទំនង កសាងទំនុកចិត្ត ហើយនៅពេលអនាគត់វិវាទទើបត្រូវបានលើកមកពិភាក្សាដោយសន្តិភាព»។
លោក Perfecto Yasayបន្តទៀតថា ពិភាក្សាទ្វេភាគី ជាមួយចិន លើបញ្ហាវិវាទសមុទ្រចិនភាគខាងត្បូងត្រូវបានតផ្ជាប់វិញ ក្រោយពេលទីក្រុងប៉េកាំងព្រមទទួលយកនៅសេចក្តីសម្រេចរបស់តុលាកាអាជ្ញាកណ្តាលទីក្រុងឡាអេ ដែលបានអនុម័តកាលពីខែកក្កដាឆ្នាំ២០១៦។
កន្លងមក ក្រសួងការពារចិន បានចេញមុខទទួលស្គាល់ ដោយបានសរសេរនៅលើគេហទំព័ររបស់ខ្លួនថា ចិនពិតជាកំពុងកសាង ប្រព័ន្ធមូលដ្ឋានកងទ័ព ដ៏ធំមួយមែន នៅក្នុងសមុទ្រចិនខាងត្បូង។ ទោះយ៉ាងណា ក្រសួងការពារជាតិចិនបន្ថែមថា សំណង់នៅលើកោះសិប្បនិម្មិតទាំងអស់ គឺភាគច្រើនជាសំណង់ ដែលមានទិសដៅបំរើឲ្យកិច្ចការស៊ីវីល។ ចំណែកឯសំណង់ដែលមានលក្ខណៈផ្នែកកងទ័ពវិញ គឺវាជាការសាងសង់ដ៏ ស្របច្បាប់ ដែលមានទិសដៅការពារខ្លួនតែប៉ុណ្ណោះ មិនមែនដើម្បីទៅវាយអ្នកណា មុននោះទេ។ ក្រសួងការពារជាតិចិន បន្តថា បើនរណាម្នាក់ មកអួតក្អេងក្អាង សំញ៉ែញអាវុធ នៅខាងមុខរបងផ្ទះរបស់អ្នក តើអ្នកត្រូវត្រៀមកំលាំងដើម្បីការពារ ផ្ទះអ្នកដែររឺទេ?

សូមបញ្ជាក់ថា អ្វីដែលខាងរដ្ឋាភិបាលចិន ហៅថាជាការការពារខ្លួននេះ តែសម្រាប់សហរដ្ឋអាមេរិក វាគឺជាការគំរាមដល់ស្ថិរភាពតំបន់ ទាំងមូល ព្រោះសមុទ្រចិនខាងត្បូង គឺជាច្រកចេញចូលឆ្លងកាត់ នៃនាវាដឹកទំនិញអន្តរជាតិ។ គឺស្ថិតក្នុងកម្មវត្ថុនៃការការពារសន្តិសុខ តំបន់ចរាចរណ៍ដែនទឹក អន្តរជាតិនេះហើយ ទើបអាមេរិក បានបញ្ជូននាវាល្បាតជាច្រើនគ្រឿង ទៅតំបន់នោះ ដើម្បីរក្សាសន្តិសុខ។ តែការនេះ ត្រូវបានចិនយល់ថា ជាការគម្រាមដល់អធិបតេយ្យរបស់ចិន។

ជាងនេះទៅទៀត ការស្ថាបនាកោះសិប្បនិម្មិត ដើម្បីដាក់តាំងមូលដ្ឋានទ័ពរបស់ចិននេះ គឺចិនធ្វើនៅក្នុងតំបន់ ដែលកំពុងជាប់ជម្លោះនៅឡើយ។ បើនិយាយពីក្រមខណ្ឌច្បាប់អន្តរជាតិ គឺចិន បានបំពានទាំងស្រុង។ តែបើយើងក្រលេកមកមើលប្រទេសដែលជាប់ជម្លោះជាមួយចិន ក្នុងសំណុំរឿង ដែនសមុទ្រនេះវិញ គឺគេឃើញថាប្រទេសមួយចំនួន ដូចជាហ្វីលីពីន និង ម៉ាឡេស៊ី ហាក់បានបន្ថយការតទល់ជាមួយចិន ហើយសុខចិត្តចរចាដោយ ចាញ់ប្រៀប ជាថ្នូរជាមួយជំនួយសេដ្ឋកិច្ច ដែលចិនបានសន្យា។ មានតែវៀតណាម និងឥណ្ឌូណេស៊ីតែប៉ុណ្ណោះ ដែលបន្តប្រកាន់ជំហររឹងមាំ ទាមទារឲ្យចិនគោរពច្បាប់សមុទ្រអន្តរជាតិ៕សាធី

img_7719

...

img_7718

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print