ខេត្តកណ្តាល ៖ គ្រូបង្រៀននៅវិទ្យាល័យព្រែកលួងម្នាក់បានបាត់បង់ជីវិត ខណៈអ្នកគ្រូធ្វើដំណើរដោយម៉ូតូបានជិះធ្លាក់ជង្ហុកដួលបោកក្បាលបណ្តាលឲ្យបាក់.កស្លាប់នៅនឹងកន្លែងកើតហេតុ ។
ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៥០នាទី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវលេខលេខ៣៨០ ស្ថិតក្នុងភូមិពុកប្ញស្សីក្រោម ឃុំពុកប្ញស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះសុខ ហ៊ុនអេង ភេទស្រី អាយុ៥២ឆ្នាំមាន ទីលំនៅភូមិពុកឬស្សីក្រោមឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាលខេត្តកណ្តាល ជាគ្រូបង្រៀននៅវិទ្យាល័យព្រែកលួង ឃុំព្រែកលួង ស្រុកខ្សាបច់កណ្តាល ខេត្តកណ្តាល។
សមត្ថកិច្ចបានឲ្យដឹងទៀតថា មុនពេលកើតហេតុគេឃើញស្ត្រីរងគ្រោះបើកម៉ូតូ១គ្រឿងម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1F-Z0764 បើកបរក្នុងទិសដៅពីជើងទៅត្បូង ។ លុះមដល់ចំណុចកើតហេតុខាងលើ ស្ត្រីរងគ្រោះបានធ្លាក់ជង្ហុករួចប៉ះនឹងជន្ទល់ជើងម៉ូតូបុកជាមួយផ្លូវ បណ្តាលអោយដួលបោកក្បាលបាក់.ក ។ សមត្ថកិច្ចបានពិនិត្យឃើញលើស្ត្រីរងគ្រោះមានស្នាមរយះត្រង់ថ្ងាសឡើងលើ ។
ក្រោយធ្វើកោសល្យវិច័យរួច សពត្រូវបានសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី ៕ ស្អាងជ័យ