ស្រវឹងចូលផ្ទះកោសជប់ បាត់លុយអស់១២០០ដុល្លារ បានមកវិញដុល្លារសែនខ្មោច៩សន្លឹក

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ខណៈស្រវឹងស្រាជោកជាំហើយក៏បានចូលផ្ទះកោសជប់មួយកន្លែងស្ថិតនៅផ្ទះម៉ាស្សា យុីហោ ស្រីស្រស់ ស្ថិតតាមផ្លវ វេងស្រេង មុខផ្សារកាណាសុីធី ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ ចេញមកវិញបាត់លុយអស់ចំនួន១២០០ដុល្លារ សំណាងល្អបានមកវិញសុទ្ធតែដុល្លាសែនខ្មោចចំនួន៩សន្លឹឹក ទើបរត់ទៅដាក់ពាក្យបណ្តឹង។

បុរសរងគ្រោះមិនហ៊ានបង្ហាញឲ្យស្គាល់ឈ្មោះឡើយមានអាយុជាង៤០ឆ្នាំ មុខរបរជាអ្នកជំនួញ ។

បើតាមសម្តីបុរសរងគ្រោះបានឲ្យដឹងថា កាលពីយប់ថ្ងៃទី១៥ បន្ទាប់ពីមសនពិធីជួបជុំផឹកសុីបានបញ្ចប់ ខ្លួនមានអាការៈស្រវឹងមិនស្រួលខ្លួនក៏បានទៅចូលផ្ទះម៉ាស្សា កោសជប់ខាងលើ ដើម្បីឲ្យកោសជប់ទាំងខ្លួនស្រវឹងរួចរាល់ហើយត្រឡប់ទៅសម្រាកផ្ទះ រហូតដល់ព្រឹកថ្ងៃទី១៦នេះ លូកហោប៉ាវ ឆែកមើលលុយ ឃើញសុទ្ធតែក្រដាស់ដុល្លារសែនខ្មោចទៅវិញបាត់បង់លុយដុល្លារសុទ្ធពិតឥតប្រឌិតនោះចំនួន១២០០ដុល្លារ ។

ជនរងគ្រោះបន្តទៀតថា ក្រោយពីដឹងថាខ្លួនត្រូវបានស្រ្តីកោសជប់លួចលុយអស់រលីងហើយ បើដឹងដល់ប្រពន្ធនោះច្បាស់ជាមានបញ្ហា ទើបកាន់ក្រដាស់ដុល្លារសែនខ្មោចចំនួន៩សន្លឹកនោះទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅឲ្យជួយអន្តរាគមន៍ ៕

image1 image3 image2

ដោយ៖ សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print