កម្លាំងអ.ហខណ្ឌចំការមនស្រាវជ្រាវឃាត់ខ្លួួនជនសង្ស័យ៣នាក់ពាក់ព័ន្ធករណីឆក់ទូរស័ព្ទមិនបានសម្រេច

ចែករំលែក៖

ភ្នំពេញ៖ កាលវេលាម៉ោង៤និង៤០នាទីរសៀល នៅចំណុចហាងកាហ្វេ ផ្លូវ៣៨៦ សង្កាត់បឹងកេងកង៣ខណ្ឌចំកាមន កម្លាំងអ.ហខណ្ឌចំការមនបានស្រាវជ្រាវនិងឃាត់ខ្លួួនជនសង្ស័យ៣នាក់ពាក់ព័ន្ធករណីឆក់ទូរស័ព្ទមិនបានសម្រេច កាលពីវេលាម៉ោង៤រសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចជិតស្តុុប៣១០ ផ្លូូវមុន្នីវង្ស សង្កាត់បឹងកេងកង៣ ខណ្ឌចំកាមន ។

ជនសង្ស័យទី១ឈ្មោះថៃ គឹមហ័រ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ៧៤ ផ្លូវ១៧២ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ជាអ្នកឆក់ ជនសង្ស័យទី២ឈ្មោះ ហេង ឡាយ ភេទប្រុស អាយុ១៥ឆ្នាំ សិស្ស ស្នាក់នៅផ្ទះលេខង៥១ ផ្លូវ៣៧១ សង្កាត់ ច្បារអំពៅ ខណ្ឌច្បាអំពៅ (ជាអ្នកបើកម៉ូតូ) និងជនសង្ស័យទី៣ឈ្មោះ ហុង សុខារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ សិស្ស ស្នាក់នៅផ្ទះលេខ១០៧ ផ្លូវ៣៩០ សង្កាត់បឹងកេងកង៣ ខណ្ឌចំកាមន ជននេះមិនបានចូលរួមឆក់លើកនេះទេ តែតាមចម្លើយសារភាពរបស់ឈ្មោះ ថៃ គឹមហ័រនិងឈ្មោះហេងឡាយ ឈ្មោះនេះធ្លាប់ធ្វើសកម្មភាពពីមុនមក ។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ ម៉ូតូHonda ZoomerX ពណ៌ខ្មៅលាយទឹកក្រូច ស៊េរី២០១៧ ពាក់ស្លាកលេខភ្នំពេញ 1GC-1758 និងទូរសព្ទ័៦គ្រឿង -ទូរស័ព្ទIPhone ៤គ្រឿង -LG ១គ្រឿង និងHuawei ១គ្រឿង ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យទាំង២នាក់បានជិះម៉ូតូចេញពីផ្ទះម្តុំផ្សារសូរិយាក្នុងគោលបំណងចេញឆក់ ។ ពេលមកដល់កន្លែងកើតហេតុក៏ឃើញជនរងគ្រោះម្នាក់ភេទស្រី កំពុងឈប់ម៉ូតូនិយាយទូរស័ព្ទក៏ធ្វើសកម្មភាពតែម្តងតែមិនបានសម្រេច ក៏នាំគ្នាមកផឹកកាហ្វេនៅមុខសាលាជ័យជំនះ ។ ក្រោយកើតហេតុដោយមានការផ្តល់ព័ត៌មានពីសាក្សីកម្លាំងជំនាញអ.ហខណ្ឌបានចុះទៅសាកសួរនិងស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យនៅហាងកាហ្វេតែម្តង។

បច្ចុុប្បន្នជនសង្ស័យរួមនិងវត្ថុតាងកំពុងឃាត់ខ្លួននៅអ.ហខណ្ឌចំការមន ដើម្បីសួរនាំចាត់ការតាមនីតិវិធី។ ចំណែកជនរងគ្រោះក្រោយកើតហេតុបានចេញទៅបាត់ដោយមិនបានដាក់ពាក្យបណ្តឹងទេ ៕

image1 image2-1

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print