ភ្នំពេញ ៖ មនុស្ស៣នាក់ត្រូវនគរបាលប៉ុស្តិ៍ទឹកថ្លា ធ្វើការឃាត់ខ្លួនពាក់ព័ន្ធករណីឆែករកឃើញថ្នាំញៀចំនួន៣កញ្ចប់តូចជាប់ខ្លួនពួកគេ។ការឃាត់ខ្លួនជនសង្ស័យទាំងបីនាក់ខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង០០និង៤០នាទីយប់ថ្ងៃទី១៧ខែវិច្ឆិការឆ្នាំ២០១៦តាមបណ្តោយផ្លូវ២៧១ ភូមិត្រពាំងឈូកសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។
ជនសង្ស័យទី១មានឈ្មោះ ព្រំ វុទ្ធី ភេទប្រុសអាយុ២៨ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះ១៣៤សង្កាត់ភ្នំពេញថ្មីទី២ឈ្មោះ ហេង វៃ ភេទប្រុសអាយុ២០ឆ្នាំមុខរបរជួសជុលម៉ូតូស្នាក់នៅផ្ទះជួលផ្លូវលំភូមិសំបូសង្កាត់ដង្កោខណ្ឌដង្កោនិងទី៣ឈ្មោះ សឿន ដំ ភេទប្រុសអាយុ១៨ឆ្នាំមុខរបរមិនពិតស្នាក់នៅភូមិសំបូសង្កាត់ដង្កោខណ្ឌដង្កោ។
សមត្ថកិច្ចបបានអោយដឹងថាមុននិងឃាត់ខ្លួនជនសង្ស័យខាងលើគឺកំលាំងនគរបាលបានធ្វើការល្បាតក្នុងមូលដ្ឋានលុះដល់ចំណុចខាងលើក៍ឃើញជនសង្ស័យ៣ជិះម៉ូតូ២គ្រឿងម៉ាកហ្វីណូព័ណឈាមជ្រូកពាក់ស្លាកលេខភ្នំពេញ1O,9285និងមួយគ្រឿងទៀតម៉ាកអាយខុនព័ណសលាយខៀវពាក់ស្លាកលេខភ្នំពេញ1W5070មានការសង្ស័យក៍ត្រួតពិនិត្យនិងឆែកឆេរកឃើញថ្នាំញៀនចំនួន៣កញ្ចប់តូចទើបសមត្ថកិច្ចឃាត់ខ្លួនតែម្តង។
ជនសង្ស័យបានឆ្លើយប្រាប់សមត្ថកិច្ចថាថ្នាំញៀននេះពិតជារបស់ខ្លួនមែនហើយពួកគេទិញមកពីម្តុំមុខពេទ្យលោកសង្ឃយកទៅជក់តែប៉ុណ្ណោះ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់រួមនិងវត្ថុតាងកំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខចាត់ការតាមផ្លូវច្បាប់៕ តុង សីហា