លិខិតមិត្តអ្នកអាន៖ ហាងលក់ទំនិញនៅរាជធានីខេត្តមួយចំនួនតាំងលម្អបុណ្យគ្រឹស្តស្មាស់ជាងបុណ្យចូលឆ្នាំខ្មែរ

ចែករំលែក៖

នៅប៉ុន្មានថ្ងៃទៀតនេះ (ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦) ពិធីបុណ្យគ្រឹស្តស្មាស់នឹងចូល មកដល់ ពោលគឺប្រកៀកប្រកិតនឹងបុណ្យចូលឆ្នាំសកល ឆ្នាំ២០១៧ដែរ ដែលប្រជា ជាតិលើពិភពលោក ជាពិសេសបណ្តាប្រទេសដែលគោរពប្រតិបត្តិតាមលំអានគ្រឹស្ត សាសនាត្រៀមខ្លួនអបអរបុណ្យគ្រឹស្តស្មាស់ និងបុណ្យឆ្នាំថ្មី ឆ្នាំសកល២០១៧យ៉ាង អធិកអធម ។

យ៉ាងណាមិញប្រជាពលរដ្ឋខ្មែរយើងមួយចំនួនតូចប៉ុណ្ណោះដែលអបអរពិធីបុណ្យ គ្រឹស្តស្មាស់ ប៉ុន្តែបុណ្យឆ្នាំថ្មី ឆ្នាំសកល២០១៧ ប្រជាពលរដ្ឋខ្មែរភាគច្រើនអបអរដោយ ចាត់ទុកថា ពិធីបុណ្យឆ្នាំថ្មី ឆ្នាំ២០១៧ជាបុណ្យរបស់ប្រជាជាតិលើពិភពលោក ។ ខ្ញុំ ចង់និយាយថា បុណ្យគ្រឹស្តស្មាស់មិនមែនជាវប្បធម៌ខ្មែរនោះទេ តាមពិតជាវប្បធម៌ របស់បស្ចិមលោក ហើយទោះបីយ៉ាងនេះក្តី ខ្ញុំតែងតែសង្កេតឃើញច្រើនឆ្នាំមកហើយ រាល់បណ្ណាគារ ហាងលក់ទំនិញ ភោជនីយដ្ឋាន សណ្ឋាគារនានានៅតាមរាជធានី ខេត្ត ម្ចាស់ហាងរមែងរៀបចំតាំងពិព័រណ៍យ៉ាងល្អវិចិត្រដើម្បីទាក់ទាញចំណាប់អារម្មណ៍ អតិថិជនខ្មែរ និងបរទេសដែលគេទេសចរណ៍ ឬស្នាក់នៅក្នុងស្រុកខ្មែរ ។

នេះជាវិធីសាស្ត្រទាក់ទាញអតិថិជនឲ្យគេចាប់អារម្មណ៍ដើម្បីជាវផលិតផល ឬ ទទួលទាននូវម្ហូបអាហាររបស់ផងខ្លួន ។ រឿងនេះខ្ញុំបាទមិនជំទាស់ទេ បើកាលណា យើងរកសុីទទួលទានតោងតែមានគំនិតច្នៃប្រឌិត រួមនឹងសេវាកម្មល្អ គុណភាពទំនិញ ទើបរបររកសុីទទួលរបស់យើងជាទីពេញនិយមសម្រាប់អតិថិជន ។ ក៏ប៉ុន្តែអ្វីដែល ងឿងឆ្ងល់នោះខ្ញុំតែងតែគិតថា ចុះបើអាជីវករ ម្ចាស់ហាងនានាតាំងលម្អវិចិត្រហាង ភោជនីយដ្ឋាន សណ្ឋាគាររបស់ខ្លួនដើម្បីអបអរបុណ្យគ្រឹស្តស្មាស់ដែលមិនមែនជាវប្ប ធម៌របស់ខ្មែរផងនោះ ចុះពិធីបុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរម្តេចក៏គេ មិនលម្អវិចិត្រហាងរបស់ខ្លួនដូចបុណ្យគ្រឹស្តស្មាស់ដែរទៅ ។ ប្រសិនបើយើងធ្វើទាំង២ ក៏ល្អម្យ៉ាងដែរ ដើម្បីលើកតម្លៃប្រពៃណីខ្មែរ និងបរទេសផង តែត្រូវតម្កល់តម្លៃប្រពៃណី ខ្មែរឲ្យខ្ពស់ជាងបរទេស ។

ខ្ញុំសង្កេតឃើញថា មានហាង ភោជនីយដ្ឋាន សណ្ឋាគារតិចតួចប៉ុណ្ណោះដែលបាន រៀបចំលម្អក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ហើយប្រការដែលគេមិនបាន រៀបចំតាំងលម្អអាស្រ័យដោយគេចាត់ទុកថាវាជារឿងសាមញ្ញ ។ សម្រាប់គំនិតឈ្វេង យល់របស់ខ្ញុំមិនមែនហាមឃាត់ម្ចាស់ហាងមិនឲ្យរៀបចំតុបតែងលម្អនៅតាមហាង របស់ខ្លួននោះទេ នេះជាសិទ្ធិរបស់ម្ចាស់ហាងក្នុងការរកសុីទទួលទានតាមសម្មាអាជីវោ ក៏ប៉ុន្តែបើយើងទទួលយកអរិយធម៌បរទេសទាំងដុលពេក ហើយមិនបានកែច្នៃឲ្យស្រប តាមអត្តសញ្ញាណ ឬផ្នត់គំនិតខ្មែរទេនោះវានាំនូវគ្រោះថ្នាក់ដល់សង្គមជាតិទៅវិញទេ។

ប្រសិនបើយើងយកវប្បធម៌បរទេសមកកែសម្រួលឲ្យស័ក្តិសមនឹងចរិតលក្ខណៈ និងប្រពៃណីខ្មែរវានឹងនាំមកនូវគំនិតច្នៃប្រឌិតខ្ពស់ និងសន្តិភាពផ្លូវចិត្តដល់ប្រជាពល រដ្ឋខ្មែរយើងផង។ ខ្ញុំុបាទចងចាំនូវសម្តីរបស់អតីតវីរបុរស និងអ្នកនយោបាយអហិង្សា របស់ឥណ្ឌាគឺលោកមហាត្មះគន្ធីដែលលោកបានទូន្មានទៅកាន់ប្រជាជនឥណ្ឌាក្នុង អំឡុងពេលដែលប្រទេសនេះស្ថិតក្រោមអាណានិគមអង់គ្លេស១០០ឆ្នាំថា “អរិយធម៌ មិនមែននាំគ្នាបង្កើតអារម្មណ៍សប្បាយទេ ពោលគឺទប់សេចក្តីសប្បាយកុំឲ្យយើងភ្លើត ភ្លើនភ្លេចដល់ករណីកិច្ចរបស់យើង” ។ ឃ្លានេះមានន័យថា បើកាលណាយើងសប្បាយ នឹងវប្បធម៌បរទេសវានាំឲ្យវប្បធម៌ដូនតារបស់យើងបាត់បង់ ហើយអត្តសញ្ញាណជាតិ ក៏អន្តរាយ នេះអាស្រ័យដោយការធ្វេសប្រហែសមិនបានពិចារណារបស់យើងក្នុងនាម ជាម្ចាស់ស្រុក។ បើកាលណាយើងរស់នៅគ្មានអត្តសញ្ញាណ និងអរិយធម៌ដើមរបស់ យើងទេនោះ វាប្រៀបបានខ្លួនយើង និងជាតិសាសន៍របស់យើងក្លាយជាជនចំណាក ស្រុក ឬជាជនជាតិភាគតិចនៅថ្ងៃអនាគតជាមិនខាន ដូច្នេះមានតែរក្សានូវអរិយធម៌ របស់ដូនតាទេ ទើបអាចរក្សានូវអត្តសញ្ញាណនិងប្រទេសជាតិយើងតាមគង់វង្ស យូរ អង្វែង និងរឹងមាំទៀតផង ៕

20161215_105508

...

ដោយ៖ ប្រជាពលរដ្ឋម្នាក់

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print