ឆក់ទូរស័ព្ទមិនសម្រេច រួចបើកម៉ូតូរត់ជ្រុលបុកម៉ូតូអ្នកដំណើរ ប្រជាពលរដ្ឋចាប់ជាប់សល់ដង្ហើមចង្រិត

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ធ្វើសកម្មភាពឆក់ទូរស័ព្ឌតែមិនបានសម្រេច រួចជិះម៉ូតូគេចមិនផុតជ្រុលទៅបុកជាមួយម៉ូតូអ្នកធ្វើដំណើរផ្សេងទៀត ត្រូវបានប្រជាពលរដ្ឋចាប់បានវាយយ៉ាងចាស់ដៃ បណ្ដាលឲ្យម្នាក់ដេកពេទ្យនិងម្នាក់ទៀតដេកប៉ុស្តិ៍ ក្រោយពីពួកគេធ្វើសកម្មភាព ឆក់ទូរស័ព្ឋគេមិនសម្រេច ហើយព្យាយាមជិះម៉ូតូគេចខ្លួនក៏ជ្រុលទៅបុកម៉ូតូអ្នកដំណើរផ្សេងទៀតត្រង់ចំណុចផ្លូវកែង ។

ក្នុងហេតុការណ៍ខាងលើបានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចនៅវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចផ្លូវ ២៤២ កែងផ្លូវលេខ ៥១ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។

នសង្ស័យទាំង២នាក់ខាងលើ ទី១មានឈ្មោះ ហេង លាងហាក់ អាយុ១៨ឆ្នាំ មុខរបរជាសិស្ស រស់នៅភូមិក្បាលកោះ ឃុំក្បាលកោះ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។ចំណែកម្នាក់ទៀតមានឈ្មោះនិត (ត្រូវរងរបួសធ្ងន់) រស់នៅភូមិ/ឃុំជាមួយគ្នា ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ដំបូងមានគេស្រែកខ្លាំងៗថាចោរៗៗទៅលើជនសង្ស័យទាំង២នាក់ដែលជិះម៉ូតូម៉ាកឡែត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1FL.8550 ដែលជិះតាមបណ្ដោយផ្លូវ២៤២ ទិសដៅពីលិចមកកើត ខណះមកដល់កែងនិងផ្លូវ៥១ ក៏ជ្រុលទៅបុកជាមួយម៉ូតូម៉ាកត្រៃដែលជាអ្នកដំណើបណ្ដាលឲ្យដួលរងរបួសស្រាលទាំងសងខាង។ ក្រោយពីបុកគ្នារួច ជនសង្ស័យទាំង២នាក់ បានក្រោករត់ទាំងមិនលើកម៉ូតូ ដោយរត់បានប្រហែល២០ម៉ែត្រ ក៏ត្រូវបានប្រជាពលរដ្ឋដែលនៅក្បែរនោះឃើញនិងលឺថា ករណីចោរឆក់ ក៏នាំគ្នាដេញចាប់បានទាំង២នាក់ ហើយព្រួតគ្នាវៃម្នាក់មួយដៃមួយជើង បណ្ដាលឲ្យម្នាក់ដេកដួលលើផ្លូវរងរបួសធ្ងន់ ចំណែកម្នាក់ទៀតរងរបួសស្រាលក៏ត្រូវបានសមត្ថកិច្ចមូលដ្ឋានវៃខ្នោះនាំយកទៅប៉ុស្ដិ៍នគរបាលរដ្ឋបាលចតុមុខ ដើម្បីសួរនាំបន្ថែម ។

ក្រោយកើតហេតុ ជនសង្ស័យម្នាក់ដែលរងរបួសធ្ងន់នោះ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់មុន្ទីពេទ្យកាលម៉ែត្រដឹកយកទៅជួយសង្គ្រោះ ។ ចំណែកម្នាក់ទៀត ត្រូវបានសមត្ថកិច្ចមូលដ្ឋានវៃខ្នោះនាំយកទៅប៉ុស្ដិ៍នគរបាលរដ្ឋបាលចតុមុខ និងបានសួរនាំជនសង្ស័យពីហេតុការណ៍។

ក្រោយមកជនសង្ស័យដែលនាំយកមកប៉ុស្ដិ៍នគរបាលចតុមុខ បានសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ឋរបស់គេមែន តែមិនឆក់មិនបានសម្រេចនោះទេ ៕

img_6338 img_6339chey-1chey-2chey-3

...

ដោយ ៖ ព្រែកជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print