នគរបាលខណ្ឌសែនសុខបន្តចាប់អ្នកប្រើប្រាស់គ្រឿងញៀន១១នាក់ទៀត មុខមន្ទីរពេទ្យលោកសង្ឃ

ចែករំលែក៖

ភ្នំពេញ៖ ក្រុមអ្នកប្រើប្រាស់គ្រឿងញៀនប្រុសស្រី១១នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌសែនសុខបន្តឃាត់ខ្លួនយកមកធ្វើតេស្តរកសារធាតុញៀនខណៈពួកគេនៅតែបន្តនាំគ្នាទៅប្រមូលផ្តុំជក់គ្រឿងញៀនតំបន់មុខមន្ទីរពេទ្យព្រះកុសុមះ(ហៅពេទ្យលោកសង្ឃ) ភូមិត្រពាំឈូក សង្កាត់ទឹកថ្លាខណ្ឌសែនសុខ កាលពីវេលាម៉ោង១០យប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦។

សមត្ថកិច្ចបានឲ្យដឹងថា មុននិងឃាត់ខ្លួនជនសង្ស័យទាំង១១នាក់ខាងលើគឺកម្លាំងសមត្ថកិច្ចចម្រុះដោយសហការជាមួយកម្លាំងសមត្ថជាកិច្ចរាជធានីជាច្រើននាក់បានចុះបង្ក្រាបតំបន់ខាងលើហើយឃាត់បានជនសង្ស័យប្រើប្រាស់គ្រឿងញៀនចំនួន១១នាក់ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនតែម្តង។

គួរបញ្ជាក់ថា តំបន់មុខមន្ទីរពេទ្យលោកសង្ឃនេះជាកន្លែងជួញដូរចែកចាយ និងប្រើប្រាស់គឿងញៀនដែលល្បីល្បាញបើទោះបីជាសមត្ថកិច្ចពាក់ព័ន្ធខិតខំចុះបង្កា្រកយ៉ាងណាក៏ដោយក៏មិនចេះអស់ដែរ។

បច្ចុប្បន្នក្រុមជនសង្ស័យប្រើប្រាស់គ្រឿងញៀនរួមទាំងវត្ថុតាងខាងលើត្រូវបាននាំខ្លួនយកទៅធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ៕

tong tong2 tong4 tong3 tong1

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print