ជប៉ុនជំរុញប្រភេទកីឡាការ៉ាតេដូកម្ពុជាឲ្យបានចូលរួមប្រកួតកីឡាអូឡាំពិកឆ្នាំ២០២០

ចែករំលែក៖

ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្រ្តី ក្រសួងទេសចរណ៍ និងជាប្រធានគណៈ កម្មាធិការជាតិអូឡាំពិកកម្ពុជាកាលពីចុងសប្តាហ៍កន្លងទៅបានទទួលជួបពិភាក្សាការងារជាមួយលោក Horinouchi ឯកអគ្គរាជទូតថ្មីរបស់ជប៉ុនប្រចាំនៅកម្ពុជាដែល ជំនួបពិភាក្សានេះបានធ្វើឡើងក្នុងគោលដៅជំរុញប្រភេទកីឡាមួយចំនួនដែលជប៉ុនត្រៀមដាក់ឲ្យប្រកួតក្នុងព្រឹត្តិការណ៍អូឡាំពិកនៅឆ្នាំ២០២០ ។ លោកឯកអគ្គរាជទូតជប៉ុនបានសន្យាថានឹងជួយជំរុញឲ្យវិស័យកីឡាការ៉ាតេដូកម្ពុជាបានចូលរួមកីឡា អូឡាំពិកនៅប្រទេសជប៉ុន។នេះបើយោងតាមលោក វ៉ាត់ ចំរើន អនុរដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាថ្លែងប្រាប់អ្នកសារព័ត៌មានឲ្យដឹងក្រោយជំនួបពិភាក្សាការងាររបស់លោករដ្ឋមន្ត្រី និង លោកឯកអគ្គរាជទូតជប៉ុននោះ ។

លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា នៅក្នុងជំនួបពិភាក្សានិងពង្រឹងការងារកីឡាមួយចំនួនដែលប្រទេសជប៉ុនមាននៅក្នុងប្រទេសកម្ពុជានោះលោក Horinouchi បានដាក់ចេញនូវវិធានការកម្មវិធីអភិវឌ្ឍន៍វិស័យ កីឡាសម្រាប់អនាគត ហើយកម្មវិធីនេះជាគម្រោងរបស់តូក្យូអូឡាំពិកឆ្នាំ២០២០ដែលមានកញ្ចប់ថវិកាអភិវឌ្ឍន៍លើគ្រប់វិស័យ កីឡារបស់ជប៉ុនដល់ប្រទេសដែលកំពុង អភិវឌ្ឍន៍ពិសេសគឺវិស័យកីឡាការ៉ាតេដូនៅប្រទេសកម្ពុជា ។

គួរបញ្ជាក់ថា ជំនួបពិភាក្សាការងារនេះ បានជំរុញកីឡាប្រពៃណីរបស់ជប៉ុនដែលមាននៅកម្ពុជាដើម្បីឲ្យមានការអភិវឌ្ឍកាន់តែប្រសើរឡើង ។ ក្នុងជំនួបនោះដែរភាគីទាំង២បានផ្តោតសំខាន់លើការអភិវឌ្ឍវិស័យកីឡាការ៉ាតេដូដែលជាប្រភេទកីឡាថ្មីបានដាក់ឲ្យចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០២០នៅប្រទេសជប៉ុន៕

1 2 3

...

ដោយ៖ សារីម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print