សូមមាតាបិតាមានការប្រុងប្រយ័ត្នខ្ពស់នៅពេលនាំកូនតូចៗដើរតាមជណ្តើរយន្ត

ចែករំលែក៖

ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយ កាលពីព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ ដោយសារតែមានក្មេងប្រុសម្នាក់អាយុប្រមាណជាង៣ឆ្នាំ បានជាប់ជើងក្នុងជណ្តើរយន្ត នៅក្នុងផ្សារអូឡាំពិក នៃជាន់ទី១ ស្ថិតនៅសង្កាត់ផ្សារអូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

មុនពេលកើតហេតុគេឃើញម្តាយនិងកូនអាយុប្រមាណ៣ឆ្នាំបានដើរទៅជាន់លើ រួចក៏បានចុះមកក្រោមវិញ ។ ប៉ុន្តែពេលដើរមកដល់ចំណុចកើតហេតុនៃជណ្តើរយន្តជាន់ទី១ ក៏បានកៀបជើងជាប់នឹងជណ្តើរយន្ត បណ្តាលឲ្យរងរបួសស្រាល ។ ភ្លាមៗនោះសន្តិសុខផ្សារក៏បានមកជួយអន្តរាគមន៍យកជើងក្មេងនោះបានទាន់ពេលវេលា ។

បច្ចុប្បន្នក្មេងរងគ្រោះបានត្រឡប់ទៅផ្ទះជាមួយម្តាយវិញហើយ ៕ ជីជី

...

12-21-2016-18 12-21-2016-17 12-21-2016-16 12-21-2016-15 12-21-2016-14

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print