ភ្នំពេញ៖ រថយន្តកាមរីឆ្លាមមួយគ្រឿងបានរងការខូចខាតខ្ទេចទាំងស្រុង ដោយសារតែម្ចាស់បានបើកក្នុងល្បឿនលឿនហើយបានជ្រុលទៅ បុកពីក្រោយរថយន្តដឹកកុងតឺន័រមួយគ្រឿងដែលកំពុងបើកបរស្របគ្នា កាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងបុរីពិភពថ្មី ស្ថិតនៅតាមបណ្ដាយផ្លូវជាតិលេខ៤ ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុបង្កម៉ាកកាមរីឆ្លាមមួយគ្រឿងនោះ ពណ៏ស្ករពាក់ស្លាកលេខភ្នំពេញ 2I-7765 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណហើយមិនដឹងថាស្រវឹងស្រាឬងងុយដេកនោះទេទើបបណ្តាលឲ្យរេចង្កូតទៅបុករថយន្តកុងតឺន័របន្តិចបន្តួច តែរថយន្តខាងលើមិនព្រមឈប់ដោះស្រាយគ្នាទេ ហើយបានបើកថយក្រោយចូលក្នុងបុរីពិភពថ្មីដែលនៅក្បែរកន្លែងកើតហេតុ រួចក៏រេចង្កូតបុករះជញ្ជាំងផ្ទះល្វែង២កន្លែងតែម្តង បណ្តាលឲ្យជនបង្ករងរបួសត្រូវបានគេដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ចំណែករថយន្តខូចខាត់ស្ទើរទាំងស្រុង។
ក្រោយពេកកើតហេតុកម្លាំងនគរបាលចរាចរខណ្ឌពោធិ៍សែនជ័យ រួមជាមួយកម្លាំងនគរបាលប៉ុស្ដិ៍កន្ទោក ចុះទៅធ្វើការវាស់វែង និងស្ទូចយករថយន្តនោះនាំទៅរក្សាទុកនៅប៉ុស្ដិ៍កន្ទោករង់ចាំការដោះស្រាយ៕
...
ដោយ៖ សុខាសែនជ័យ