ព្រឹត្តិការណ៍ប្រកួតកីឡាកងយោធពលខេមរភូមិន្ទ និងតាំងពិព័រណ៌បង្ហាញសម្ភារកងទ័ព៣ថ្ងៃនៅដើមខែមករា

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងការពារជាតិសហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានប្រកាសរួមគ្នាក្នុងសន្និសីទសារព័ត៌មានកាលពីរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ ដោយលោកឧត្តមសេនីយ៍ត្រី មាស សុភារិទ្ធ ប្រធានក្រុមការងារប្រតិបត្តិការរបស់ គណៈកម្មការរៀបចំកម្មវិធីប្រកួតកីឡាកងយោធពលខេមរភូមិន្ទបានប្រកាសឲ្យដឹងថា កម្ពុជានឹងបើកការប្រកួតកីឡាកងយោធពលខេមរភូមិន្ទ និងដាក់តាំងបង្ហាញនូវសម្ភារកងទ័ពរយៈពេល៣ថ្ងៃនាដើមខែមករាឆ្នាំ២០១៧ ខាងមុខ។

លោកឧត្តមសេនីយ៍ត្រី មាស សុភារិទ្ធ បានឲ្យដឹងថា ការប្រកួតកីឡាកងយោធពលខេមរភូមិន្ទនាដើមឆ្នាំ២០១៧នេះគឺជាព្រឹត្តិការណ៍ធំមួយត្រូវបានរៀបចំឡើងក្នុងគោល បំណងទី១-អបអរសាទរទិវាបុណ្យជាតិ៧ មករា១៩៧៩-៧មករា២០១៧ ទី២-រំលឹក គុណដល់អតីតយុទ្ធជនកម្ពុជាដែលបានតស៊ូដើម្បីបុព្វហេតុជាតិមាតុភូមិ, ទី៣-ប្រមូល មូលនិធិគាំទ្រសកម្មភាពសមាគមអតីត យុទ្ធជនកម្ពុជា, ទី៤-ធ្វើឲ្យប្រជាជនយល់ និងផ្តល់តម្លៃការចូលរួមរបស់កងទ័ពនៅក្នុងការថែរក្សាសុខសន្តិភាពនិងចូលរួមអភិវឌ្ឍប្រទេសជាតិ និងទី៥- ពង្រឹងទំនាក់ទំនង រវាងយោធានឹងប្រជាជន ។

លោកប្រធានក្រុមការងារប្រតិបត្តិការ បានបន្ថែមថា ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡានេះ ដើម្បីបំផុសនិងអប់រំមហាជនឲ្យបានដឹងពីតួនាទីផារកិច្ចកាតព្វកិច្ចរបស់ កងទ័ពព្រមទាំងបានបង្កើននូវចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងមហាជននិងកងទ័ពតាមរយៈការចូលរួមប្រកួត កីឡារួមគ្នានេះផងដែរ ។

លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់ថា ការរៀបចំប្រកួតកីឡាកងយោធពលខេមរភូមិន្ទមិនមែនជាការគំរាមកំហែងប្រទេសណាឬនរណាម្នាក់នោះទេគឺធ្វើក្នុងគោល បំណងដូចដែលបានរៀបរាប់ពីខាងដើម ហើយអ្វីដែលសំខាន់នោះយើងចង់ឲ្យមានការចូលរួមពីយុវជនដែលជាប្រជាពលរដ្ឋ បានស្វែងយល់ពីសម្ភារផ្សេងៗរបស់កងទ័ព។ ទន្ទឹមនឹងនេះគណៈកម្មការក៏បានរៀបចំឲ្យមានការប្រគំតន្ត្រីដោយមានតារា ចម្រៀងល្បីៗចូលរួម ដូចជា លោក ព្រាប សុវត្ថិ និងក្រុមកំប្លែងរបស់ លោកពែក មី និង ការតាំងពិព័រណ៍នូវសម្ភារគ្រឿងបរិក្ខារកងទ័ពគ្រប់បែបយ៉ាងផងដែរ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានបង្ហាញនូវការគំាទ្រនិងសហការរៀបចំព្រឹត្តការណ៍ដ៍មានសារសំខាន់នេះ ព្រោះបានធ្វើឲ្យមហាជនលែងភ័យខ្លាចចំពោះគ្រឿងសស្ត្រាវុធរបស់កងទ័ព។សូមបញ្ជាក់ថា ការ ប្រគួតកីឡាយោធាដំណើការរយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៨ ខែមករា ឆ្នាំ ២០១៧នៅសាលសន្និសីទមហោស្រពកោះពេជ្រ។ ក្រៅពីការរៀបចំកីឡាក៏មានការតាំងពិព័រណ៍កងទ័ព ដោយមានការ បង្ហាញជូននូវរថយន្តកងទ័ពនិងរថពាសដែកនិងសម្ភារសឹករបស់យោធា។ចំពោះ វិញ្ញាសាប្រកួតមានប្រភេទក្បាច់ប្រយុទ្ធ របស់កងទ័ព និងវិញ្ញាសារត់សែងប្រង់កា ឆ្លងកាត់ឧបសគ្គ ៕

3 7 5 6 2 1 4

...

ដោយ៖ សារីម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print