ខ្សែប្រយុទ្ធអាហ្សង់ទីន Carlos Tevezនឹងចាកចេញពីស្រុកកំណើតរបស់ខ្លួនសាជាថ្មីម្តងទៀតដើម្បីចុះទៅហត្ថលេខាលេងឲ្យក្លិប Shanghai Shenhua នៅក្នុងក្រប ខ័ណ្ឌកំពូលរបស់ចិន ។
បើទោះបីជាមានការអង្វរពីសំណាក់អ្នកគាំទ្ររបស់ក្លិប Boca Juniors ឲ្យបន្តនៅក៏ដោយក៏ខ្សែប្រយុទ្ធវ័យ៣២ឆ្នាំរូបនេះមិនអាចទប់ចិត្តបានឡើយ ដោយក្លិបនៅក្នុងប្រទេសចិនហ៊ានផ្តល់ថ្លៃឈ្នួលរហូតដល់ទៅ 615,000 ផោនក្នុងមួយសប្តាហ៍។
អតីតកីឡាកររបស់ក្លិប West Ham, Manchester United និងManchester Cityបានយកឱកាសលាអ្នកគាំទ្ររបស់ខ្លួក្រោយពេលក្រុម Boca Juniors សំពងក្រុម Colon ដោយលទ្ធផល 4-1។
ប្រសិនបើកិច្ចព្រមព្រៀងកើតឡើងមែននោះ Carlos Tevez នឹងឈរជាកីឡាករដែល មានថ្លៃឈ្នួលច្រើនជាងគេបំផុតរបស់ពិភពលោក។ ខាងក្រោមនេះគឺជាតារាងថ្លៃឈ្នួលរបស់កីឡាករកំពូលទាំង១០របស់ពិភព លោក។
1) Carlos Tevez (Shanghai Shenhua) £615,000 ផោនក្នុងសប្តាហ៍ £31.98 លាន ផោនក្នុងមួយឆ្នាំ ។
2) Oscar (Shanghai SIPG) £400,000 ផោនក្នុងសប្តាហ៍£20.8លានផោនក្នុងមួយឆ្នាំ ។
3) Cristiano Ronaldo (Real Madrid) £365,000 ផោនក្នុងសប្តាហ៍£19លាន ផោនក្នុងមួយឆ្នាំ ។
3) Lionel Messi (Barcelona) £365,000 ផោនក្នុងសប្តាហ៍£19លានផោនក្នុងមួយឆ្នាំ។
5) Gareth Bale (Real Madrid) £346,000 ផោនក្នុងសប្តាហ៍£18លាន ផោនក្នុងមួយឆ្នាំ ។
6) Hulk (Shanghai SIPG) £317,000 ផោនក្នុងសប្តាហ៍£16.5លានផោនក្នុងមួយឆ្នាំ។
7) Paul Pogba (Manchester United) £290,000 ផោនក្នុងសប្តាហ៍£15លានផោន ក្នុងមួយឆ្នាំ។
8) Neymar (Barcelona) £289,000 ផោនក្នុងសប្តាហ៍£15លានផោនក្នុងមួយឆ្នាំ។
9) Graziano Pelle (Shandong Luneng) £260,000 ផោនក្នុងសប្តាហ៍ £13.5លានផោនក្នុងមួយឆ្នាំ។
10) Wayne Rooney (Manchester United) £260,000 ផោនក្នុងសប្តាហ៍ £13.5លានផោនក្នុងមួយឆ្នាំ៕
ដោយ៖ ដេវិត