សមត្ថកិច្ចស្រាវជ្រាវតាមរយៈAccount iCloud ឈានដល់ការចាប់ចោរលួចគាស់ផ្ទះបាន៣នាក់

ចែករំលែក៖

ខេត្តកណ្តាល៖ សមត្ថកិច្ចនគរបាលស្រុកលើកដែក សហការជាមួយនគរបាលក្រុងតាខ្មៅ  ,នគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្ត ធ្វើការស្រាវជ្រាវតាមរយៈAccount icloud ជាប់ក្នុងទូរស័ព្ទដៃជនរងគ្រោះដែលត្រូវបានចោរគាស់ផ្ទះចូលលួច ឈានដល់ចាប់ខ្លួនជនសង្ស័យ៣នាក់នៅក្នុងបន្ទប់ផ្ទះសំណាក់យីហោ “ដាឡាវ៉ាន់” ស្ថិតក្នុងភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ កាលពីវេលាម៉ោង៦ និង១០នាទីយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ ។

មន្ត្រីនគរបាលស្រុកលើកដែកបានឲ្យដឹងថា ករណីគាស់ផ្ទះលួចទ្រព្យសម្បត្តិនេះបានកើតឡើង កាលពីវេលាម៉ោង១១ និង៤០នាទី ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចផ្ទះជនរងគ្រោះស្ថិតក្នុងភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ។

ប្រភពដដែលបានបន្តថា ជនរងគ្រោះឈ្មោះ ទិត្យ ម៉ី ភេទស្រី អាយុ៦១ឆ្នាំ ត្រូវបានចោរគាស់ផ្ទះចូលលួចយកលុយចំនួន១.៤០០.០០០រៀល ទូរស័ព្ទដៃម៉ាកiPhone 5c ១គ្រឿង និងទូរស័ព្ទដៃម៉ាកNokia ១គ្រឿងផងដែរ ។ ចំណែកឯជនសង្ស័យដែលត្រូវបានចាប់ខ្លួននោះ ទី១-ឈ្មោះណាង ចំនាន ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិ ពិតប្រាកដ មានទីលំនៅភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ទី២-ឈ្មោះ សួន សួរ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិព្រែកសំរោង ឃុំតាខ្មៅ ក្រុងតាខ្មៅ និងទី៣-ឈ្មោះ តន ធិ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិក្រាំងលាវ ស្រុកឈូក ខេត្តកំពត ។

ប្រភពដដែលបានបន្តទៀតថា ក្រោយពីកើតមានករណីចោរគាស់ផ្ទះចូលលួចយកលុយក្នុងផ្ទះជនរងគ្រោះនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក អស់មួយចំនួន រួចមកសមត្ថកិច្ចនគរបាលស្រុកលើកដែក សហការជាមួយជនរងគ្រោះ ស្រាវជ្រាវតាមរយៈAccount iCloudជាប់ក្នុងទូរស័ព្ទដៃជនរងគ្រោះ ឈានដល់បង្រ្កាបចាប់ខ្លួនជនសង្ស័យ៣នាក់នៅក្នុងបន្ទប់ផ្ទះសំណាក់យីហោ “ដាឡាវ៉ាន់” ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ។

ក្រុមជនសង្ស័យបានសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពគាស់ផ្ទះជនរងគ្រោះចូលលួចលុយនិងទូរស័ព្ទប្រាកដមែន បន្ទាប់ពីធ្វើសកម្មភាពនៅស្រុកលើកដែករួចពួកគេបានធ្វើដំណើរមកស្នាក់នៅក្រុងតាខ្មៅដោយជួលបន្ទប់ផ្ទះសំណាក់យីហោ“ដាឡាវ៉ាន់” ៕

icloud-1 icloud-2

ដោយ៖ ស្អាងជ័យ

...

ពាណិជ្ជកម្ម៖
Naza Wedding Planner
ads2
ads3
ambel-meas
ads5
ads6
scanpeople
ads7
fk
Print

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print