កីឡាករ Del Potro ចង់ឃើញ Roger Ferderer និងRafael Nadal ឈ្នះពាន Grand Slam រដូវកាលក្រោយ

ចែករំលែក៖

កីឡាករសញ្ជាតិអាហ្សង់ទីន Juan Martin Del Potro ម្ចាស់ជើងឯក Davis Cup បានលើកឡើងក្នុងសន្និសីទ មុនការប្រកួតកាលពីដើមសប្តាហ៍នេះថា រូបគេ ចង់ឃើញកីឡាករ Roger Ferderer និង កីឡាករ Rafael Nadal ឈ្នះពាន Grand Slam នារដូវកាលក្រោយ ។ ការលើក ឡើងនេះបន្ទាប់ពីកីឡាករ Del Potro មានបញ្ហារបូសដែលជាក្តីកង្វល់របស់កីឡាករ រូបនេះ ។

អតីតកីឡាករលំដាប់ទី៣៨ពិភពលោក នាពេលបច្ចុប្បន្ននិងលេខ៤ពិភពលោក កាលពីឆ្នាំ២០១០ សញ្ជាតិអាហ្សង់ទីនរូបនេះបានលើកឡើងមុនការប្រកួតសំខាន់ ចំនួន២ និងប្រកួតជាមួយកីឡាករ David Ferer នៅចុងខែធ្នូនេះ។ កីឡាករទាំង២ Roger Ferderer និង Grand Slam បាន ធ្លាក់ចេញពីលំដាប់ Top 10 ពិភពលោកក្នុង ឆ្នាំ២០០២ ប៉ុន្តែនៅតែអាចស្វែងរកពាន Grand Slam នៅក្នុងអាជីពរបស់គេ។ ចំណែកឯ Rafael Nadal វិញធ្លាប់ជាជើង ឯក Grand Slam 14លើក និងធ្លាប់ជាកីឡា ករលំដាប់ទី១ពិភពលោកក្នុងឆ្នាំ២០០៨ បច្ចុប្បន្នធ្លាក់ដល់លំដាប់ទី៩ ពិភពលោកដោយសារពួកគេទាំងពីរមានបញ្ហារបួសញាំញី ។

ដោយឡែកម្ចាស់មេដាយប្រាក់អូឡាំ ពិកទីក្រុង Rio Del Potro វ័យ ២៨ឆ្នាំវិញ រូបគេនឹងត្រូវជួបប្រកួតជាមួយកីឡាករវ័យ ៣៤ឆ្នាំ David Ferderer នៅថ្ងៃទី២៧ ខែធ្នូនៅកីឡដ្ឋាន Direct TVArena ដែល ស្ថិតនៅទីក្រុង Tortuguitas អាចផ្ទុកទស្ស និកជនបាន 15,000នាក់ ហើយ២៤ម៉ោងបន្ទាប់រូបគេនឹងផ្លាស់ទៅប្រកួតនៅកោះ Falkland Islands Polideportivo ដែល ស្ថិតនៅទីក្រុង Mar Del Plata ប្រទេស អាហ្សង់ទីន ៕

%e1%9e%80%e1%9e%b8%e1%9e%a1%e1%9e%b6%e1%9e%80%e1%9e%9a-del-potro roger-ferderer-%e1%9e%93%e1%9e%b7%e1%9e%84-rafael-nadal

ដោយ៖ ដេវីត

...

ពាណិជ្ជកម្ម៖
Naza Wedding Planner
ads2
ads3
ambel-meas
ads5
ads6
scanpeople
ads7
fk
Print

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print