ចិនបន្តបាញ់បង្ហោះផ្កាយរណបដោយជោគជ័យ

ចែករំលែក៖

នៅថ្ងៃទី២២ ខែធ្នូ កាំជ្រួចមីស៊ីលLong March 2D បាញ់ចេញពីមជ្ឈមណ្ឌល បង្ហោះផ្កាយរណបនៅ Gobi ដែលជាតំបន់វាលខ្សាច់មួយស្ថិតនៅភាគពាយព្យនៃ ប្រទេសចិននាវេលាម៉ោង៣និង២២នាទីទៀបភ្លឺ។ ផ្កាយរណបដែលបង្ហោះទៅនោះមានតួនាទីក្នុងការឃ្លាំមើលទៅលើការធ្វើអុកស៊ីតកម្មនៃសារធាតុកាបូន។

ចិនជាប្រទេសដែលជាប់លំដាប់ថ្នាក់លេខ៣បន្ទាប់ពីជប៉ុន និងសហរដ្ឋអាមេរិក ដែលមានផ្កាយរណបចាំឃ្លំាមើលអំពី ចំហេះនៃសារធាតុកាបូនដោយមានផ្កាយ រណបផលិតឡើងជាកម្មសិទ្ធិរបស់ខ្លួន ផ្ទាល់។

ប្រធានអ្នករចនានៃ TanSat លោក Yin Zengshan នៅឯវិទ្យាស្ថានស្រាវជ្រាវសិក្សា ផ្នែកវិទ្យាសាស្ត្រចិនទៅលើការបង្កើតនូវ មីក្រូផ្កាយរណបបានថ្លែងថា ផ្កាយរណប TanSat មានទម្ងន់៦២០គីឡូក្រាមបាន បញ្ជូនឡើងទៅកាន់ដងតារាវិថីដែលមាន រយៈកម្ពស់ប្រមាណ៧០០គីឡូម៉ែត្រពី លើភពផែនដី ហើយនឹងត្រួតពិនិត្យទៅលើការលំហូរនៃការធ្វើអុកស៊ីតកម្មរបស់សារធាតុកាបូននៅទីលំហ ៕

15645137_635430723295427_1062415921_n

ប្រែសម្រួល៖ ម៉ែវ សាធី

...

ពាណិជ្ជកម្ម៖
Naza Wedding Planner
ads2
ads3
ambel-meas
ads5
ads6
scanpeople
ads7
fk
Print

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print