ក្រុមភេរវកម្ម IS បានអំពាវនាវឲ្យបើកការវាយប្រហារទៅលើទីតាំងស្ថានទូតរុស្ស៊ី និងមន្ត្រីទូតរុស្ស៊ីនៅជុំវិញពិភពលោកដើម្បី គំរាមកំហែងលោកពូទីន។ ការវាយប្រហារ នឹងត្រូវធ្វើឡើងនៅក្នុងប្រទេសដែលមានក្រុមភេរវកម្មលាក់ខ្លួន។
ក្រុម IS បានអំពាវនាវដល់ខ្មាន់កាំភ្លើងរបស់ខ្លួនវាយប្រហារទៅលើរុស្ស៊ី ដូចដែលការបាញ់សម្លាប់អគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅ ទួរគីកាលពីថ្ងៃទី១៩ ខែធ្នូ ជាដើម។ ការវាយ ប្រហារទាំងនោះគឺជាការសងសឹងទៅលើ រុស្ស៊ីដែលបានចូលរួមនៅក្នុងសង្គ្រាមវាយប្រហារក្រុម IS នៅក្នុងប្រទេសស៊ីរី។
ពាក់ព័ន្ធនឹងការគំរាមកំហែងនោះដែរ ប្រធានាធិបតី ពូទីន បានស្នើឲ្យពង្រឹងសន្តិសុខការពារបណ្តាស្ថានទូតរុស្ស៊ីជុំវិញពិភព លោក។ លោក ពូទីន បញ្ជាក់ថា «ខ្ញុំស្នើ ដល់កម្លាំងពិសេសមានវិធានការការពារ មន្ត្រីស្ថានទូតទាំងនៅក្នុងប្រទេសនិងនៅជុំវិញពិភពលោកតាមរយៈសហការជា មួយកម្លាំងសន្តិសុខនៅក្នុងប្រទេសដែលមានទំនាក់ទំនងការទូត»។
នៅពេលនេះរុស្ស៊ីប្រឈមនឹងការវាយប្រហារកាន់តែខ្លាំងឡើងដោយសារតែរុស្ស៊ី បានចូលរួមនៅក្នុងសង្គ្រាមវាយប្រហារក្រុម IS នៅក្នុងប្រទេសស៊ីរីក្នុងនោះដណ្តើមបាន ទីក្រុងអាឡែបប៉ូមកគ្រប់គ្រងវិញ។
បន្ទាប់ពីឃាតកម្មនោះកើតឡើងលោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន ទាំងយប់ តែម្តងបានរួមប្រជុំនៅវិមានក្រឹមឡាំងរដ្ឋ មន្ត្រីក្រសួងការបរទេសនាយកចារកិច្ចក្រៅប្រទេស និងនាយកស្ថាប័នសន្តិសុខជាតិរុស្ស៊ីដោយជាបឋមគាត់សម្តែងការរួមមរណទុក្ខយ៉ាងជ្រាលជ្រៅទៅកាន់គ្រួសារលោកទូតនោះដែលគាត់ចាត់ទុកជាអ្នកការ ទូតដ៏ត្រចះត្រចង់ ហើយហៅឃាតកម្មនោះ ថា ជាទង្វើ “គម្រក់” និងជាអំពើបង្កហេតុ ដែលចម្លើយអាចមានតែមួយគត់គឺត្រូវ បង្កើនកាន់តែខ្លាំងក្លាការប្រយុទ្ធទល់នឹងភេរវកម្ម។
ថ្លែងក្នុងកិច្ចប្រជុំនោះលោកប្រមុខរដ្ឋ រុស្ស៊ី ពូទីន លើកឡើងជាអាទិ៍៖ ខ្ញុំសូម ក្រសួងការបរទេសរៀបចំនីតិវិធីសម្រាប់ បំពាក់ជូនលោកអគ្គរដ្ឋទូតរុស្ស៊ី Andrei Karlov នៅទួរគីដែលត្រូវបានភេរវជន បាញ់សម្លាប់នៅក្រុងអង់ការ៉ាគឺគ្រឿងឥស្ស រិយយស បច្ឆា មរណៈ និង សកម្មភាពដើម្បី រំលឹកដល់វិញ្ញាណក្ខន្ធគាត់ជាចីរកាលតែ ម្តង។ លោក Karlov ជាអ្នកការទូតដ៏ ត្រចះត្រចង់មានឈ្មោះល្បីក្នុងប្រទេស ដែលគាត់បានប្រចាំការបំពេញបេសកកម្មការទូត។ គាត់ជាបញ្ញវន្តកម្រិតខ្ពស់មាន ចរិតទន់ភ្លន់ និងស្លូតបូត។
ឃាតកម្មដែលប្រព្រឹត្តនោះគឺជាអំពើ បង្កហេតុឥតប្រកែកបានសំដៅបង្ខូចធម្ម និយាមកម្មទំនាក់ទំនងរុស្ស៊ី-ទួរគីផ្តាច់កុំឲ្យ កើតមានទៅរួចអភិក្រមសន្តិភាពនៅស៊ីរីដែលកំពុងទទួលការជួយជ្រោមជ្រែងយ៉ាង សកម្មពីសំណាក់រុស្ស៊ី ទួរគី អុីរ៉ង់ និងប្រទេស ឯទៀតដែលនាំគ្នាយកចិត្តទុកដាក់ដោះស្រាយជម្លោះនៅស៊ីរី។ ចម្លើយតែមួយគត់ ដែលអាចមានតបនឹងអំពើបង្កហេតុនេះគឺ បង្កើនការប្រយុទ្ធទល់នឹងភេរវកម្ម ហើយ ពួកចោរព្រៃវានឹងស្គាល់ក្លិនចម្លើយនេះឯង៕
ប្រែសម្រួល៖ ម៉ែវ សាធី















