ចាប់ខ្លួនមុខសញ្ញាលួចសម្ភារនៅក្នុងវិហារសាសនាគ្រឹះ

ចែករំលែក៖

ខេត្តកណ្តាល៖ ជនសង្ស័យ២នាក់ក្នុងចំណោមបក្ខពួក៣នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ភូមិធំស្រាវជ្រាវចាប់ខ្លួនបាននៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ នៅក្នុងភូមិរទាំងខាងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ករណីចាប់ខ្លួនជនសង្ស័យទាំង២នាក់នេះធ្វើឡើងបន្ទាប់ពីអ្នកមើលការខុសត្រូវនៅព្រះវិហារ ចូលមកដាក់ពាក្យបណ្តឹងនៅនគរបាលប៉ុស្តិ៍ ហើយត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ស្រាវចាប់ខ្លួនបាន២នាក់រត់រួចម្នាក់ រកឃើញសម្ភារមួយចំនួនប្រគល់ឲ្យម្ចាស់ដើមវិញ ។

ជនសង្ស័យមានឈ្មោះសាំង សម្រេច ភេទប្រុស អាយុ១៧ឆ្នាំ គ្មានមុខរបរពិតប្រាកដ និងម្នាក់ទៀតមានឈ្មោះឆឹង ក្លុយ ភេទប្រុស  អាយុ១៩ឆ្នាំ គ្មានមុខរបរពិតប្រាកដ ចំណែកជនសង្ស័យម្នាក់ទៀតដែលរត់គេចខ្លួនមានឈ្មោះណុល ណា ភេទប្រុស  អាយុ១៦ឆ្នាំ   គ្មានមុខរបរពិតប្រាកដ ។ ជនសង្ស័យទាំង៣នាក់មានទីលំនៅភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ជនរងគ្រោះមានឈ្មោះវន សាវឿយ ភេទប្រុស អាយុ៣៦ឆ្នាំ អ្នកមើលការខុសត្រូវនៅក្នុងវិហាគ្រឹះសាសនា មានទីតាំងនៅក្នុងភូមិរទាំងត្បូង  ឃុំភូមិធំ  ស្រុកកៀនស្វាយ ។

លោក យឹម  សុខុម នាយប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំបានឲ្យដឹងថា នៅល្ងាចថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ ជនសង្ស័យទាំង៣នាក់បានធ្វើសកម្មភាពគាស់ដំបូលព្រះវិហារសាសនាគ្រឹះលួចយកសម្ភារមួយចំនួនរួមមានហ្គីតាសាំ១ដើម និងធុងបាស់ចំនួន ។ បន្ទាប់ពីដឹងថាមានចោរចូលលួចសម្ភាររួចមក អ្នកមើលការខុសត្រូវក្នុងព្រះវិហារបានមកដាក់ពាក្យបណ្តឹងនៅនគរបាលប៉ុស្តិ៍ ។ ក្រោយពីទទួលបានពាក្យបណ្តឹងសមត្ថកិច្ចក៍ចុះស្រាវជ្រាវរហូតចាប់ខ្លួនជនសង្ស័យបាន២នាក់ រកឃើញធុងបាស់១ ចំណែកហ្គីតាសាំនិងធុងបាស់១ទៀតរកឃើញកន្លែងដែលក្រុមជនសង្ស័យយកទៅលក់ឲ្យហើយ  ។

ក្រោយចាប់ខ្លួនជនសង្ស័យទាំង២នាក់ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការតាមផ្លូវច្បាប់  ៕

img-20161223-wa0147 img-20161223-wa0150 img-20161223-wa0151 img-20161223-wa0154 img-20161223-wa0157 img-20161223-wa0156 img-20161223-wa0136 img-20161223-wa0152

...

ដោយ៖ សណ្តោស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print