អូស្ត្រាលីបំផ្លាញគម្រោងវាយប្រហារភេរវកម្មនៅថ្ងៃបុណ្យសកល

ចែករំលែក៖

កម្លាំងសន្តិសុខអូស្ត្រាលីត្រូវបានរឹត បន្តឹងនៅតាមតំបន់សំខាន់ៗក្នុងទីក្រុង មែលប៊ននិងទីក្រុងជាច្រើនទៀតនៅ ប្រទេសអូស្ត្រាលី ក្នុងពេលដែលពលរដ្ឋ ប្រមូលផ្តុំគ្នាអបអរបុណ្យណូអែល និង ចូលឆ្នាំសកល។ នៅពេលនេះប៉ូលិស អូស្ត្រាលីបានបំផ្លាញគម្រោងវាយប្រហារនៅទីក្រុងមែលប៊ននៅថ្ងៃបុណ្យខាងមុខ។

សារព័ត៌មានBBC បានដកស្រង់សម្តី ស្នងការប៉ូលិស លោក Graham Ashton បញ្ជាក់ថា ជនសង្ស័យ៥នាក់ត្រូវបាន ចាប់ខ្លួននៅព្រឹកថ្ងៃទី២៣ ខែធ្នូ។ លោក បញ្ជាក់ទៀតថា ជនសង្ស័យទំាង៥នាក់ បានឡើងគម្រោងវាយប្រហារបំផ្ទុះគ្រាប់បែកកែច្នៃ និងប្រើប្រាស់កាំបិត កាំភ្លើង ក្នុងការវាយប្រហារ។ ក្រុមជនសង្ស័យ បានឡើងគម្រោងវាយប្រហារនៅទីក្រុងមែលប៊ន ក្នុងនោះមានស្ថានីយរថភ្លើង និង ព្រះវិហារPaul រួមទាំងទីតាំងជាច្រើន ផ្សេងទៀត។

ស្នងការប៉ូលិសខាងលើបានបញ្ជាក់ទៀតថា ជនសង្ស័យ៤នាក់ក្នុងចំណោម៥នាក់ជាបុរស កើតនៅអូស្ត្រាលីតែមានដើមកំណើតលីបង់ និងជនសង្ស័យទី៥ដើម កំណើតអេហ្សុីប។ ប៉ូលិសបានបញ្ជាក់ថា ជនសង្ស័យទាំង៥នាក់ បានរងឥទ្ថិពលពី ក្រុមភេរវកម្មIS និងទទួលការអំពាវនាវឲ្យវាយប្រហារនៅគ្រប់ទិសទីជុំវិញពិភពលោក។

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Malcolm Turnbull បានប្រកាសថា«ពួកគេ ចង់ឲ្យពលរដ្ឋអូស្ត្រាលីភ័យខ្លាចបំបែក បំបាក់យើង »។ សន្តិសុខត្រូវបានរឹតបន្តឹងនៅក្នុងឱកាសចូលឆ្នាំថ្មីខាងមុខជិតមក ដល់។

ហេតុការណ៍ខាងលើកើតឡើងក្រោយពេលដែលក្រុមភេរវកម្ម បានអំពាវនាវឲ្យបើកការវាយប្រហារនៅគ្រប់ទិសទីជុំវិញ ពិភពលោកនៅថ្ងៃបុណ្យចូលឆ្នាំសកល ខាងមុខដូចអ្វីដែលបានធ្វើឡើងនៅក្នុង ប្រទេសអាល្លឺម៉ង់ជាដើម។

នៅពេលនេះដែរអាជ្ញាធរអាល្លឺម៉ង់ បានបើកប្រតិបត្តិការតាមប្រមាញ់ភេរវ ជនដែលបានបើកឡានកាំមីញ៉ុងសម្លាប់ មនុស្ស១២នាក់ នៅផ្សារណូអែលក្នុង ក្រុងប៊ែរឡាំង។ តាមសមាជិកសភា អាល្លឺម៉ង់ ជនដែលប៉ូលិសអាល្លឺម៉ង់ជាប់ សង្ស័យធ្វើភេរវកម្មនៅផ្សារណូអែលកាល ពីយប់ថ្ងៃចន្ទ ជាជនជាតិទុយនេស៊ីដែល ប៉ូលិសអាល្លឺម៉ង់ជឿថា មានជាប់ទាក់ទង នឹងក្រុមអ៊ិស្លាមជ្រុលនិយម សាឡាហ្វ៊ីស។

សេចក្តីជូនដំណឹងតាមរកចាប់ខ្លួនជនសង្ស័យថ្មីម្នាក់ត្រូវបានអាជ្ញាធរអាល្លឺម៉ង់ ផ្សព្វផ្សាយនៅទូទាំងអាល្លឺម៉ង់ ហើយនិងនៅក្នុងតំបន់ហ្សុិនហ្គេនរបស់អឺរ៉ុប។ រដ្ឋ មន្រ្តីមហាផ្ទៃអាល្លឺម៉ង់មិនបានបញ្ជាក់ លំអិតពីអត្តសញ្ញាណរបស់ជនសង្ស័យថ្មី ដែលប៉ូលិសកំពុងតាមរកមុខនោះទេ ប៉ុន្តែកាសែតអាល្លឺម៉ង់ដែលបានដកស្រង់សម្តី របស់ប៉ូលិសស៊ើបអង្កេត ហើយនិងសមាជិក សភាអាល្លឺម៉ង់បានសរសេរនៅថ្ងៃពុធថា ជនសង្ស័យដែលប៉ូលិសតាមចាប់ខ្លួនជា ជនជាតិទុយនេស៊ី ដែលមានអាយុចន្លោះពី ២១ និង២៣ឆ្នាំ។

ប៉ូលិសអាល្លឺម៉ង់អាចកំណត់បានមុខ ជនសង្ស័យ តាមរយៈអត្តសញ្ញាណប័ណ្ណដែលគេរកឃើញនៅក្រោមកៅអីរបស់អ្នកបើកបរឡានកាំមីញ៉ុងដែលភេរវជនបានបើកកិនសម្លាប់មនុស្សនៅផ្សារណូអែលនៅយប់ថ្ងៃចន្ទនៅប៊ែរឡាំង។ តាមមន្រ្តី ស៊ើបអង្កេត ដែលបាននិយាយប្រាប់កា សែតអាល្លឺម៉ង់ ជនសង្ស័យសញ្ជាតិទុយ នេស៊ី ធ្លាប់បានដាក់ពាក្យសុំសិទ្ធិជ្រកកោនក្នុងទឹកដីអាល្លឺម៉ង់កាលពីខែមេសា ឆ្នាំនេះ។ ប៉ុន្តែតុលាការអាល្លឺម៉ង់បានបដិសេធ។ ក្រៅតែពីជាមុខសញ្ញាតាមចាប់ ខ្លួនក្លែងបន្លំឯកសារអត្តសញ្ញាណប័ណ្ណ ជនសង្ស័យធ្លាប់ត្រូវបានប៉ូលិសនៅខេត្តភាគខាងជើងអាល្លឺម៉ង់ Rhénanie-du-Nord-Westphalie សង្ស័យថា មានជាប់ ទាក់ទងនឹងបណ្តាញអ៊ិស្លាមជ្រុលនិយម ដែលមានតួនាទីរើសសមាជិកឲ្យក្រុម ជីហាដ អង្គការរដ្ឋអ៊ិស្លាមក្នុងទឹកដីអាល្លឺ ម៉ង់។

តាមមន្រ្តីស៊ើបអង្កេតអាល្លឺម៉ង់ នៅមុន ពេលធ្វើភេរវកម្ម បើកឡានកិនសម្លាប់ មនុស្សនៅផ្សារណូអែលទៅទៀត ជន សង្ស័យជនជាតិទុយនេស៊ីដែលប៉ូលិស អាល្លឺម៉ង់ជឿថា មានអាវុធគំរាមកំហែង សន្តិសុខអាល្លឺម៉ង់តាមពិតកំពុងស្ថិតនៅ ក្នុងបញ្ជីតាមដានរបស់ចារកិច្ចអាល្លឺម៉ង់ សង្ស័យថា គេកំពុងមានគម្រោងរៀបចំធ្វើភេរវកម្មប្រឆាំងអាល្លឺម៉ង់៕

austra-2 austra-1

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print