រឿងអាស្រូវរបស់ប្រធានាធិបតីកូរ៉េខាងត្បូងធ្វើឲ្យគណបក្សកាន់អំណាចបែកបាក់សាមគ្គី

ចែករំលែក៖

គណបក្សកាន់អំណាចរបស់ប្រធានា ធិបតីកូរ៉េខាងត្បូងប្រឈមនឹងការបែក បាក់សាមគ្គី ក្រោយពេលដែលសមាជិក សភាបក្សអភិរក្សសែនុរី Saenuri ៣៥រូប ប្រឆាំងនឹងលោកស្រី ផាក គឿនហេ បានប្រកាសបំបែកខ្លួនចេញនៅសប្តាហ៍ក្រោយ ដោយលើកហេតុផលថា មានរឿងអាស្រូវនិងវិបត្តិនយោបាយធំប៉ុណ្ណេះហើយបក្សនៅមិនព្រមធ្វើកំណែទម្រង់ទៀត។

ប្រសិនបើពិតជាមានការបំបែកខ្លួន ចេញនោះបក្សសែនុរីនឹងមានតែប្រមាណ៩០អាសនៈ ក្នុងចំណោមអាសនៈសរុប ៣០០នៅក្នុងសភា ពោលគឺតិចជាងគណ បក្សប្រជាធិបតេយ្យជាបក្សប្រឆាំងឆ្ងាយ ណាស់។ សមាជិកសភាបះបោរនេះធ្លាប់បានបញ្ចេញសំឡេងរួបរួមជាមួយបក្ស ប្រឆាំងក្នុងពេលបោះឆ្នោតទម្លាក់លោកស្រី ផាក គឿនហេ។

ភាពប្រេះឆាក្នុងបក្សយ៉ាងដូច្នេះ ពិតជាធ្វើបេក្ខភាពប្រធានាធិបតីថ្មីរបស់បក្សដែល គ្រប់គ្នាកំពុងសម្លឹងផ្តោតទៅលើរូប លោក បាន គីមូន អគ្គលេខាធិការអង្គការសហ ប្រជាជាតិផុតអាណត្តិ ពិបាកនឹងការពារ ប្រយោជន៍បក្ស និងការពារកម្មវិធីនយោ បាយបែបស្តាំកណ្តាលនិយមនៅក្នុងការបោះឆ្នោតប្រធានាធិបតីណាស់៕

president-south-korea

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print