កន្លងមកនៅក្នុងប្រទេសជប៉ុននិងប្រទេសជាច្រើនទៀត មានទីលានផ្ទាំងស៊ូឡាដ៏ធំ ដើម្បីទាញយកថាមពលមកប្រើប្រាស់ ។
នៅពេលនេះភូមិមួយដែលមានមនុស្សជាង៣ពាន់នាក់ នៅតំបន់មួយក្នុងប្រទេសបារំាងនឹងទទួលបាននៅអគ្គិសនីប្រើប្រាស់គ្រាប់គ្រាន់ តាមរយៈផ្លូវបន្ទះថាមពលព្រះអាទិត្យ ប្រវែងមួយគីឡូម៉ែត្រ ត្រូវបានគេបើកឲ្យប្រើជាផ្លូវការ នៅទីក្រុងណ័រមែនឌី ។
ផ្លូវថាមពលព្រះអាទិត្យ គឺជាបច្ចេកវិទ្យថ្មី ដែលមានភាពចម្រូងចម្រាស់ និងភាគច្រើនគ្មានការសាកល្បង។ ផ្លូវកង់ថាមពលព្រះអាទិត្យមួយ នៅប្រទេសហូឡង់ ដែលសាងកាលពី២ឆ្នាំមុន អាចបង្កើតថាមពលល្មមគ្រាន់សម្រាប់តែផ្ទះមួយប៉ុណ្ណោះ ហើយវាត្រូវបានចំណាយ១០០ដង ច្រើនជាងអគ្គិសនី ពីប្រភពដទៃ។
ប៉ុន្តែប្រសិនបើការធ្វើតេស្តផ្លូវនៅបារាំងនេះ អាចបង្កើតថាមពលច្រើនតាមរំពឹងទុក ក្រុមហ៊ុនដែលកំពុងសាងសង់ផ្លូវនេះ នឹងអាចធ្វើឲ្យការចំណាយលើបន្ទះថាមពលព្រះអាទិត្យ អនាគតថយចុះ ហើយផ្លូវថាមពលព្រះអាទិត្យ នឹងអាចក្លាយជាការវិនិយោគដ៏ល្អ។
ការទាញយកថាមពលព្រះអាទិត្យមកប្រើប្រាស់ កំពុងតែពេញនិយមនៅក្នុងប្រទេសជាច្រើនជុំវិញពិភពលោកដែលអាចជួយកាត់បន្ថយជាពុលចូលក្នុងបរិយាកាសនៅលើពិភពលោក៕
ប្រែសម្រួល៖ ម៉ែវ សាធី











