រថយន្តកាមរីព្រលះរថយន្តកង់ទីន័ដូចរន្ទះរបួសមនុស្ស២នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖មានករណីគ្រោះថ្នាក់ចរាចរណ៏គួអោយរន្ធត់បង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងអ្នកធ្វើដំណើរខណះដែលមានរថយន្តកាមរីប្រលះជាមួយរថយន្តកង់ទីន័រពេញទំហឹងលាន់សូរដូចរន្ទះបាញ់ខែចែត្របណ្ដាលអោយមនុស្សជិះក្នុងរថយន្តរងរបួស២នាក់។ហេតុការណ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២២ខែធ្នូឆ្នាំ២០១៦លើផ្លូវផាតិលេខ1ស្ថិតលើផ្លូវជាតិលេខ១ចន្លោៈបង្គោលគីឡូម៉ែតលេ១៥៦ទៅ១៥៧ស្ថិតនៅភូមិអង្គសាលាសង្កាត់ពៃ្រអង្គុញក្រុងបាវិតខេត្តស្វាយរៀង។សមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងថាមុនកើតហេតុមានរថយន្តម៉ាកCAMRYស្វិតពណ៍សពាក់ស្លាកលេខភ្នំពេញ២A៩៩៦៩បើកបដោយឈ្មោះជា រិដាភេទប្រុសអាយុ26ឆ្នាំ មុខរបរជាងជុសជុលម៉ូតូ រស់នៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុុងបាវិត ខេត្តស្វាយរៀងបានធ្វើដំណើរ ពីលិចមកកើតស្របពេលនោះស្រាប់តែមានរថយន្តកុងទីន័រ ក្បាលពាក់ស្លាកលេខ៣C៧០៨២និង សណ្តោងធុងរឺម៉កពាក់ស្លាកលេខ ក្រុងព្រះសីហនុ ៤A ០៥៥៦បើកបរដោយឈ្មោះ សេក វ៉ាន់បូលី ភេទប្រុស អាយុ33ឆ្នាំ មុខរបរ បើកបររថយន្ត រស់នៅភូមិស្វាយតាយាន ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀងទិសដៅបញ្រាស់គ្នាក៏បុកពេញទំហឹងលាន់សូដូចរន្ទះបាញ់បណ្ដាលអោយរថយន្តកាមរីខូចខាតទាំងស្រុងត្រូវបានបញ្ជូនមកកាន់មន្ទីពេទ្យឯកជន ទាំងសងខាង។ក្រោយមកសមត្ថកិច្ចក៏បានធ្វើការវាស់វែងនិងធ្វើកំណត់ហេតុតើខាងណាជាអ្នកខុសពិតប្រាកដរីឯរថយន្តទាំង២គ្រឿងអូសមកកាន់អធិការដ្ឋាននគរបាលក្រុងបាវិតដើម្បីបំពេញសំណុំរឿងតាមនិតី វិធីតាមច្បាប់  ៕

img_6408 img_6409 img_6410 img_6411 img_6412 img_6413img_6410

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print