ស្រវឹងស្រាជោក បើករថយន្តបុករបាំងថ្មរួចជាន់ហ្គាថែមទាំងជាប់របាំងថ្ម ពលរដ្ឋវាយបំបែកកញ្ចក់សង្គ្រោះអ្នកបើកបរ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាឡើងជោកជាំ ហើយបើករថយន្តម៉ាកFord RANGER ទៅបុករបាំងថ្ម រួចគៀបជាប់ទៅមុខលេងរួច និងដេកលង់លក់យ៉ាងស្រួលនៅនឹងកន្លែង មួយសន្ទុះក្រោយ ក៏ជាន់ហ្គាបន្ថែមទាំងមិនដឹងខ្លួន និងរបាំងថ្មកល់ជាប់ពីមុខ បណ្ដាលឲ្យហុយផ្សែងឆ្ងៀមចេញពីកង់ ធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាចម្ចាស់រថយន្តបង្កមានគ្រោះថ្នាក់ ក៏សម្រេចចិត្តនាំគ្នាវាយបំបែកកញ្ចក់រថយន្តដើម្បីជួយសង្គ្រោះម្ចាស់ ។

ហេតុការណ៍នេះដែរ បានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចមុខក្លោងទ្វាវត្តចាក់អង្រែក្រោម តាមបណ្ដោយផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគឺ រថយន្តបង្កម៉ាកFord RANGER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL-8127 ដែលបើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ហើយស្រវឹងស្រាឡើងជោកជាំ បានធ្វើដំណើតាមបណ្ដោយផ្លូវជាតិលេខ២ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកើតហេតុ ក៏បានរេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យទ្រូងផ្លូវ និងរថយន្តបង្ករងការខូចខាតបន្តិចបន្ទួច ។

ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយពីកើតហេតុ បុរសដែលម្ចាស់រថយន្តបង្កបានដេកលង់លក់យ៉ាងស្រួល ដោយមានសមត្ថកិច្ចមូលដ្ឋាននិងប្រជាពលរដ្ឋមកគួសទ្វា ដាស់យ៉ាងណាក៏មិនក្រោកដែរ ។ មួយសន្ទុះក្រោយមកទៀតបុរសដែលម្ចាស់រថយន្តបង្កនោះបានជាក់ហ្គារថយន្តទាំងរបាំងថ្មនៅកល់ជាប់និងមុខ ធ្វើឲ្យកង់ក្រោយវិលយ៉ាងខ្លាំង រួចហុយផ្សែងស្ងាមចេញពីកង់ ធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាចម្ចាស់រថយន្តបង្កមានគ្រោះថ្នាក់ ក៏សម្រេចចិត្តនាំគ្នាវាយបំបែកកញ្ចក់រថយន្តដើម្បីជួយសង្គ្រោះម្ចាស់ចេញ។

បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបាននាំម្ចាស់ និងរថយន្តបង្កទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕

img_0715img_0716img_0717img_0718img_0719

...

ដោយ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print