រៀបការ១ឆ្នាំ ស្គាល់រស់ជាតិតែ២យប់ ប្រពន្ធរត់ចោលបាត់ព្រោះតែញៀននឹងលេងFacebook

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់រួមដំណើរជាមួយម្តាយក្មេកសាច់ញាតិកាន់រូបថតស្រីជាភរិយា ដើរសាកសួរគេឯង បន្ទាប់ពីប្រពន្ធ រត់ចោលបាត់៥ថ្ងៃគ្មានដំណឹង ទោះជារៀបការហើយបាន១ឆ្នាំ ប្រុសចាំបានថារួមដំណេកបាន២ថ្ងៃគត់ ដោយមិនអស់ចិត្តត្បិតរៀបការអស់ទាំងលុយ ទើបលើកគ្នាដើរស្វែងរក នៅមុខសាលាសង្កាត់ចោមចៅ កាលពីវេលាម៉ោង២និង១៥នាទីរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦នេះ ។

ស្រ្តីដែលសាច់ញាតិអះអាងថា រត់ចោលប្តីមានឈ្មោះយុាំង សាអ៊ាង  អាយុ២៣ឆ្នាំ  មុខរបរកម្មការនីរោងចក្រ ស្នាក់នៅម្តុំផ្ទះជួល ភូមិដីថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មានឪពុកឈ្មោះ ប៊ុន យុាំង អាយុ៥០ មុខរបរកសិករ មានម្តាយឈ្មោះ  យុត ទូច អាយុ៤៨ឆ្នាំ កសិកររស់នៅភូមិគោកគង់ ឃុំគោកគង់លិច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ។ ស្រ្តីខាងលើមានប្តីឈ្មោះចែម ចាន់ អាយុ២៦ឆ្នាំ មុខរបរកសិករ មានស្រុកកំណើតភូមិសំរោង ឃុំ ជីភុច ស្រុកមេសាង ខេត្តព្រៃវែង ។

តាមសម្តីបុរសជាប្ដីបានប្រាប់ថា ខ្លួនត្រូវបានទាស់ទុំ ឪពុកម្តាយ ផ្សំផ្គុំឲ្យមានគូរស្រកររៀបការជាមួយ នារី យុាំង សាអ៊ាង កាលពីអំឡុងខែមករា ឆ្នាំ២០១៦ គិតមកដល់ពេលនេះបាន១ឆ្នាំហើយ មិនទាន់មានកូននៅឡើយ ។ បុរសជាប្តីនិយាយបន្តទាំងឥតលាក់លាម និងខ្មាស់អៀនថា តាំងពីរៀបផ្សំផ្គុំ ក្លាយជាប្តីប្រពន្ធ ក្រោយមកសំពះផ្ទឹមពីលោកមេបា កាលណាមក ផ្សំដំណេក ស្គាល់រសជាតិ២ថ្ងៃគត់ បន្ទាប់ពីរៀបការថ្ងៃក្រោយៗមកទៀត ទោះជាជីវិតក្លាយជាប្តីប្រពន្ធនឹងគ្នាក៏ដោយ ភាគីខាងប្រពន្ធ យកលេសរហូតលើកណាក៏ឆ្លើយថាមិនស្រួលខ្លួនដែរ និយាយរួមអត់បានរួមដំណេករហូតកើតទៅជាក្តីងឿងឆ្ងល់ មិនអស់ចិត្ត សុខចិត្តទៅលេងប្រពន្ធឯផ្ទះជួលវិញ មិនចាំបាច់ឲ្យប្រពន្ធមកលេងស្រុកកំណើតនាំពិបាក តែបែបនេះក្តី នៅតែអត់ដដែល ។

បុរសខាងលើបន្តទៀតថា រយៈពេលមួយឆ្នាំ ហេតុផលយកលេសគេចវេសពីរួមដំណេកជាមួយប្តីរបស់ប្រពន្ធគ្រប់បែប គ្រប់យ៉ាង បែកធ្លាយដឹងដល់ឪពុកម្តាយខាងស្រី ក៏នាំគ្នាតាមដាន ហៅនាំស្រ្តីខាងលើទៅប្រាប់ពន្យល់អប់រំណែនាំយ៉ាងណាក៏គ្មានលទ្ធផល រហូតរកឃើញស្រ្តីជាប្រពន្ធ ញៀននឹងទូរស័ព្ទ លេងFacebook តែសាច់ញាតិទាំងសងខាងរកភស្តុង ដែលត្រូវចោទប្រកាន់ថា លួចមានសាហាយស្មន់បានឡើយ ខណៈដែលពួលគាត់ ជាអ្នកស្រែចំការ មិនចេះអក្សរជ្រៅជ្រះ មិនដឹងថា Facebookគេលេងដើម្បីអ្វីផង ។ អត់កាន់តែយូរ ភាពជូរ នៃរស់ជាតិស្នេហារវាងប្តីប្រពន្ធ កើតមានសម្រាប់បុរសជាប្តី ពីមួយថ្ងៃទៅមួយថ្ងៃ ផ្អើលអស់សាច់ញាតិសងខាង នាំគ្នារិះរកមធ្យោបាយជួយកូនប្រុស កូនស្រី ថ្វី១ឆ្នាំ ស្គាល់រសជាតិតែ២ថ្ងែ ស្មើនឹង៤ដង ។ បាតុភាពខាងលើ ត្រូវបានឪពុកម្តាយខាងស្រីតាមហៅស្រីខាងលើទៅស្រុកសារជាថ្មី កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦កន្លងមកនេះ បង្គាប់សុំអង្វរឲ្យកូនស្រីឈប់ពីការងាររស់នៅឲ្យបានជាប់លាប់ជាមួយប្តីវិញ អាសូរពួកគាត់ ជាចាស់ទុំសុខចិត្តចិញ្ចឹមក៏បានដែរ ផ្ទុយទៅវិញក្រោយពីបញ្ចប់អប់រំ បែរជាស្រ្តី(ប្រពន្ធ)ខាងលើ រត់វិលមកទីក្រុងភ្នំពេញបាត់ បង្កឲ្យកាន់តែភ្ញាក់ផ្អើល ចែកជើងគ្នាតាមស្វែងរក ទោះជាទៅមើលបន្ទប់ផ្ទះជួល កន្លែងធ្វើការងារក៏មិនឃើញ ទូរស័ព្ទក៏ចុចលែងចូល ។

តាមស្រ្តីត្រូវជាម្តាយបង្កើតស្រ្តីខាងលើបានឲ្យដឹងថា គាត់មិនកាន់ជើងកូនស្រីរបស់គាត់ទេ ក្រោយពីកូនស្រីធ្វើទង្វើបែបនេះ ពួកគាត់ក្នុងនាមជាចាស់ទុំ អាណិតកូនប្រសារវិញទេ ស៊ូទ្រាំ ចិត្តអំណត់ អត់ធ្មត់ សុខចិត្តរួមគ្នា ដើរតាមស្វែងរក ។ ស្រ្តីជាម្តាយ បន្តទៀតថា ពួកគាត់មិនដឹង មិនយល់ រឿងកូនស្រីរបស់គាត់ វក់ ញៀនលេង Facebook ហើយក៏មិនដឹង តាមក៏មិនទាន់ រឿងរ៉ាវ មូលហេតុ អ្វីផ្តើមឲ្យកូនស្រីចាកចោលប្តីបែបនេះទុកឲ្យកូនប្រសារប្រុសរងទុក្ខផ្លូវចិត្ត ។

ទង្វើស្រ្តី(ប្របន្ធ)ខាងលើ រហូតមកដល់រសៀលថ្ងៃទី២៣ ខែតុលានេះ បុរសជាប្តីរួមដំណើរជាមួយសាច់ញាតិ មានទាំងម្តាយរបស់ស្រីផង សរុបគ្នា៥នាក់បានត្រឹមតែកាន់រូបថតដើរបង្ហាញ ដើរសួរ ប្រកាសជាសាធារណៈ សូមឲ្យជួយ រកស្រ្តី យុាំង សាអ៊ាង ដូចក្នុងរូបថតខាងលើនេះផងទាំងទឹកមុខក្រៀមក្រំ ៕

image2 image1

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print