តៃកុងឡានលោកហាក់ម៉ៅត្រូវសមត្ថកិច្ចខណ្ឌសែនសុខចាប់ឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ តៃកុងឡានរបស់លោកហាក់ម៉ៅម្នាក់ត្រូវកំលាំងអន្តរាគមន៍ខណ្ឌសែនសុខចាប់ឃាត់ខ្លួនខណៈជននេះយកដែកទីបទៅវាយកញ្ចក់រថយន្តក្រឡុកសុីម៉ង់តិ៍ថែមទាំងចង់បង្ករហឹង្សាថែមទៀត។

ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង៨និង៤០នាទីព្រឹកថ្ងៃទី២៤ខែធ្នួឆ្នាំ២០១៦តាមបណ្តោយផ្លូវភ្នំពេញហាណូយនៅចំណុចស្តុប២៤ម៉ោង ភូមិបាយាបសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តៃកុងឡានរូបនេះដែលជាអ្នកបង្ករនោះមានឈ្មោះ សុខ ណា ភេទបរុសអាយុ៣០ឆ្នាំមុខរបរបើកបររថយន្តដឹកទំនិញអោយកងដឹកជញ្ជួនដែលគេដឹងថាជារបស់លោក ហាក់ ម៉ៅ ស្នាក់នៅក្នុងទីតាំងឃ្លាំងដាកកឥវ៉ាន់ស្ថិតតាមបណ្តោយផ្លូវលេខ២០០២ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។និងមានស្រុកកំណើតភូមិវត្តឃុំភ្នំតូចស្រុកឧដុងខេត្តកំពង់ស្ពឺ។ចំណែកអ្នកបើកបរថយន្តក្រឡុកសុីម៉ង់តិ៍មានឈ្មោះ អាត ថារិទ្ធ ភេទប្រុសអាយុ៣២ឆ្នាំមុខរបរបបើកបរស្នាក់នៅភូមិច្រេសសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។

អ្នកឃើញហេតុការណ៍បានអោយដឹងថាមុនពេលកើតហេតុគេឃើញមានរថយន្ត២គ្រឿងគឺ១គ្រឿងជាប្រភេទរថយន្តក្រឡុកសុីម៉ង់តិ៍ម៉ាកហុីណូព័ណក្រហមពាក់ស្លាលលេខភ្នំពេញ5A.1691បើកបរដោយបុរសម្នាក់ អាត ថារិទ្ធ ភេទប្រុសអាយុ៣២ឆ្នាំ
ក្នុងទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុក៍មានរថយន្ត១គ្រឿងទៀតជាប្រភេទដឹកទំនិញម៉ាហុីយ៉ាន់ដាយព័ណត្រេអុីពាក់ស្លាកលេខ3A.5336បើកបរដោយបុរសម្នាក់ឈ្មោះ សុខ ណា បានចុះពីលើរថយន្តរបស់ខ្លួនកាន់ដែកទីបមូលទៅវាយកញ្ចក់រថយន្តក្រឡុកសុីម៉ង់តិ៍បណ្តាលអោយបែកមួយចំហៀងខាងឆ្វេងភ្លាមនោះក៍មានការជជែកគ្នាចង់បង្តើតជាហឹង្សាថែមទៀតផង។ក្រោយមកក៍មាននគរបាលចរាចរនិងកំលាំងអន្តរាគមន៍ខណ្ឌសែនសុខចុះមកនិងឃាត់ខ្លួនជនបង្ករយកទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង។

តាមសម្តីរបស់តៃកុងឡានលោក ហាក់ ម៉ៅ ដែលវាយកញ្ចក់រថយន្តគេនោះបានឆ្លើយប្រាប់សមត្ថកិច្ចថាមុនពេលកើតហេតុខ្លួនបានបើករថយន្តដឹកទំនិញខាងលើក្នុងទិសដៅពីជើងទៅត្បូងពេលនោះក៍មានរថយន្តក្រឡុកសុីម៉ង់តិ៍២គ្រឿងបើកមកកៀបរថយន្តខ្លួនពេលនោះក៍មានការជេគ្នាទៅវិញទៅមករហូតមកដល់ចំណុចកើតហេតុអ្នកបើកបរខាងរថយន្តក្រឡុកសុីម៉ង់តិ៍បានហៅគ្នាមកច្រើនប្រុងវាយខ្លួនទើបខ្លួនទ្រាំពុំបានក៍ចុះពីលើរថយន្តដោយកាន់ដែកទៅវាយកញ្ចក់រថយន្តក្រឡុកសុីម៉ង់តិ៍បណ្តាលអោយបែកតែម្តងទៅ។

បច្ចុប្បន្នជនបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួនធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខចំណែករថយន្តម៉ាកត្រអុីសមត្ថកិច្ចមិនបានឃាត់ទេ៕ តុង សីហា

...

b4c51464-202a-44ec-9999-c806afa6e0a0 fd057ec1-38ae-4d56-87fb-5b15ae1cd44c f6f72f14-7527-4b76-ac96-d05a7c9f9033 e1e02b9c-06ac-4e29-a03f-7f27bb9e0432

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print