លោកម៉ឹង ពន្លក អញ្ជើញចូលរួមសន្និបាតបូកសរុបលទ្ធផលនៃការអនុវត្តកម្មវិធីនយោបាយរបស់គណបក្សប្រជាជនម្ពុជាឃុំកណ្តៀងរាយអាណត្តិទី៣

ចែករំលែក៖

ខេត្តស្វាយរៀង ៖ លោកម៉ឹងពន្លកប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំកណ្តៀងរាយស្រុកស្វាយទាបខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦នេះ បានអញ្ជើញចូលរួមសន្និបាតបូកសរុបលទ្ធផលនៃការអនុវត្តកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជាឃុំកណ្តៀងរាយស្រុកស្វាយទាប។

ពិធីនេះបានប្រព្រឹត្តិស្ថិតក្នុងបរិវេណស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំកណ្តៀងរាយដែលមានសមាជិកចូលរួមជាង៤០០នាក់ផងដែរ។

នៅក្នុងពិធីនោះក៏មានបោះឆ្នោតស្ទុងមតិដើម្បីជ្រើសថ្នាក់ដឹកនាំភូមិឃុំកណ្តៀងរាយបំរើរាស្ត្រអោយបានល្អនៅអាណត្តិបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ២០១៧ខាងមុខនេះផងដែរ។ ថ្លែងនៅក្នុងពិធីនោះលោក ម៉ឹង ពន្លក ប្រធានគណៈពង្រឹងចុះជួយឃុំកណ្តៀងរាយបានជំរុញអោយសមាជិកបក្សក៏ដូចជាអស់លោកលោកស្រីជាប្រធានក្រុមបក្សនិងប្រធានអនុប្រធានបក្សឃុំដែលបានចូលរួមនៅថ្ងៃនេះត្រូវខិតខំអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលអោយបានសុីជំរៅបន្ថែមទៀតនិងត្រូវដោះស្រាយកង្វល់របស់ពលរដ្ឋអោយបានល្អប្រសើរជាមួយសេវាសាធារណៈគឺធ្វើយ៉ាងណាកុំពលរដ្ឋថ្នាំងថ្នាក់ដោះស្រាយសំណូមពររបស់ពលរដ្ឋទាំងសេវាតំរូវការនិងសេវាសំណូមពរ។

លោក ម៉ឹង ពន្លក បានផ្តាំផ្ញើរទៅសមាជិកបក្សទាំងអស់ត្រូវធ្វើគំរូល្អ អំពើល្អដល់ប្រជាពលរដ្ឋនៅមូលដ្ឋាននិងត្រូវគៀងគរសមាជិកថ្មីដែលគេចង់មករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាយើងបន្ថែមទៀតដើម្បីយើងបង្កើនប្រៀបឈ្នះនៅពេលបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំសង្កាត់ដែលនិងប្រព្រឹត្តិទៅនៅឆ្នាំ២០១៧មិនតែប៉ុណ្ណោះចូលថែរក្សាសមិទ្ធផលដែលកើតចេញពីគណបក្សប្រជាជនកម្ពុជាអោយបានស្ថិតស្ថេរគង់វង្សយូអង្វែងជាពិសេសចូលថែរក្សាសន្តិភាពស្ថេរភាពនយោបាយសង្គមហើយសន្តិភាពនេះមិនអាចកើតឡើងដោយឯកឯងបាននោះទេបើគ្មានការដឹកដ៏ត្រូវត្រឹមរបស់សម្តេចតេជាហ៊ុនសែនទេនោះគឺសម្តេចបានប្រែក្លាយប្រទេសតាងំពីបាតដៃទទេអោយមានការរីកចំរើនលើគ្រប់វិស័យហើយបានបង្រួបបង្រួមជាតិក្រោមតំបូលរដ្ឋធម្មនុញ្ញតែមួយពោលគឺនយោបាយឈ្នះៗរបស់សម្តេចតេជោដែលបានដាក់ចេញទទួលបានជោគជ័យនិងមានកាគាំទ្រពីប្រជាពលរដ្ឋ។

លោក ម៉ឹង ពន្លក ក៏បានថ្លែងអំណរគុណនិងកោតសរសើរដល់សមាជិកបក្សគ្រប់ជាន់ថ្នាក់នៅឃុំគណ្តៀងរាយដែលបានខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការបង្កើនអោយមានកម្មវិធីបោះឆ្នោតស្ទុងមតិទទួលបានជោគជ័យដើម្បីជ្រើសរើសថ្នាក់នាំឃុំរបស់យើងក្នុងការដឹកនាំបន្តទៀតក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋ។

សូមបញ្ជាក់ថាការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅឃុំកណ្តៀងកន្លងទៅនេះឃុំកណ្តៀងប្រជាពលដ្ឋគាំទ្រគណបក្សប្រជាជនជាបបោះឆ្នោត៧លើក៧អាសនះ។លោកមុឹងពន្លកបានដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋបានជាច្រើនផងដែរ បន្ទាប់មកទៀតលោកបានអញ្ជើញទៅថ្វាយបង្គំព្រះសង្ឃនៅវត្តពីរនិងប្រគេនបច្ច័យមួយចំនួនដល់ព្រះសង្ឃនិងប្រគេនបច្ច័យតំម្កល់ទុកក្នុងអារាមដើម្បីដោះស្រាយនូវការខ្វះខាត៕

a75cbdac-487a-4b5c-b204-b0aaa36e3940 28bb3d53-c5e7-4dd7-8a60-f66a5707288a

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print