អ្នកចាំទី Hugo Lloris បានសម្រេចចិត្តចុះហត្ថលេខាបន្តកុងត្រាលេងឲ្យក្រុមមាន់ខ្នាយមាស Tottenham Hotspur នៅក្នុង ក្របខ័ណ្ឌអង់គ្លេស Premier League រហូតដល់ឆ្នាំ២០២២ ។
កីឡាករវ័យ២៩ឆ្នាំសញ្ជាតិបារាំងរូបនេះបានបង្ហាញខ្លួនឲ្យក្រុម Tottenham ចំនួន១៥១ ប្រកួតហើយចាប់តាំងពីផ្លាស់ចេញពីក្រុម Lyon ក្នុងតម្លៃ៨លានផោនកាលពីឆ្នាំ២០១២។ រូបគាត់បានក្លាយទៅជាអ្នកចាំទីសំខាន់របស់ក្លិប។
សម្រាប់រដូវកាលថ្មី Hugo Lloris បង្ហាញខ្លួន២៤ប្រកួតទាំងក្រុមជម្រើសជាតិបារាំងនិងក្លិប Tottenham ហើយរារាំងមិនឲ្យគូប្រកួតស៊ុតបាល់បញ្ចូលទីបាន៩លើក។ Hugo Lloris នឹងមានអាយុ៣៥ឆ្នាំពេល កិច្ចសន្យាថ្មីនេះចប់ ។
កីឡាករសំខាន់ៗរបស់ក្លិបមាន់ខ្នាយមាសដែលទើបតែនឹងបន្តកុងត្រាថ្មីមានដូចជា Harry Kane, Dele Alli, Christian Eriksen, Mousa Dembele និង Eric Dier ៕
...
ដោយ៖ ដេវីត










