ភ្នំពេញ៖ នៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ មានករណីផ្ទុះធុងហ្គាសបង្កការភ្ញាក់ផ្អើលបង្កឡើងដោយសារតែស្ត្រីម្នាក់ដាក់សម្លខកម្តៅចោលរហូត តែមិនបណ្តាលឲ្យឆាបឆេះនោះទេ។
ដែលទីតាំងនេះស្ថិតនៅផ្ទះហាងលក់ម៉ូតូទំនើបយីហោ ស៊ីណា ជាន់ទី១ តាមបណ្តោយផ្លូវព្រះសីហនុ កែងផ្លូវ២២៥ ក្នុងសង្កាត់អូរឡាំពិក ខណ្ឌចំការមន ដោយរថយន្តពន្លត់អគ្គិភ័យចេញអន្តរាគមន៍៣គ្រឿង បាញ់ពន្លត់តែ១គ្រឿងប៉ុណ្ណោះ៕
...