ខ្សែប្រយុទ្ធ Diafra Sakho របស់ក្លិប West Ham នឹងអវត្តមានក្នុងកម្មវិធីពានរង្វាន់ទ្វីបអាហ្រ្វិក Africa Cup of Nations ឆ្នាំ ២០១៧ ដោយសារតែរបួសខ្នង ។
កីឡាករអន្តរជាតិសេណេហ្គាល់នេះត្រូវការពេលវេលារហូតដល់ទៅ៨សប្តាហ៍ ដើម្បីសម្រាកព្យាបាលរបួស។ កាលពីថ្ងៃ ទី៣០ ខែវិច្ឆិកា ក្រុមញញួរធំ West Ham បានបញ្ជាក់ថាកីឡាករវ័យ២៦ឆ្នាំ Sakhoត្រូវសម្រាករហូតដល់ពាក់កណ្តាលខែមករា ដោយសារបួសភ្លៅ ប៉ុន្តែលោក Slaven Bilic អ្នកចាត់ ការទូទៅក្លិបបាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា Sakho ត្រូវ សម្រាករហូតដល់ទៅ៨ អាទិត្យពោលគឺ រហូតដល់ពាក់កណ្តាលខែកុម្ភៈឆ្នាំ២០១៧ទើបអាចវិលត្រលប់មកលេងបាល់ទាត់ វិញបាន ។
ការប្រកួតបាល់ទាត់ពានរង្វាន់ទ្វីបអាហ្រ្វិកឆ្នាំ២០១៧នឹងចាប់ផ្តើមនៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៧ខាងមុខនេះ។ ចំណែក ក្រុម West Ham កំពុងតែឈរលំដាប់ លេខ១៣នៅអង់គ្លេស Premier Leagueមាន៥ពិន្ទុនៅលើក្រុមដែលត្រូវគេកាត់ចោល ៕
ដោយ៖ ដេវីត











