ខណ្ឌ​ប្ញស្សីកែវ​ ៖​ បង្ក្រាបក្រុមមុខសញ្ញាជួញដូរគ្រឿងញៀនចំនួន3ករណីផ្សេងគ្នា

ចែករំលែក៖

ភ្នំពេញ ៖ នៅក្នុងថ្ងៃទី24-12-2016 ម្សិលមិញនេះ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ សហការជាមួួយប៉ុស្តិ៍រដ្ឋបាល នឹងកម្លាំងប្រជាការពារ បានបើកប្រតិបត្តិការបង្ក្រាបក្រុមមុខសញ្ញាជួញដូរគ្រឿងញៀនចំនួន3ករណីផ្សេងគ្នាក្នុងសង្កាត់ស្វាយប៉ាកក្រោយពីបានធ្វើការស្រាវជ្រាវអស់មួយរយៈកន្លងមក ដោយក្នុងនោះរួមមាន:
-ករណីទី1: បង្ក្រាបនៅវេលាម៉ោង14,50នាទី នៅចំណុច ក្រុម2 ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ឃាត់ខ្លួនជនសង្ស័យចំនួន 02នាក់ ដកហូតគ្រឿងញៀនចំនួន 03កញ្ចប់ធំ
1/-ឈ្មោះ ង្វៀង យាំុង ភេទប្រុស អាយុ35ឆ្នាំ។
2/-ឈ្មោះ ឡា ហុងយាំុង ភេទប្រុស អាយុ 26ឆ្នាំ។
-ករណីទី2: បង្ក្រាបនៅវេលាម៉ោង 15,15នាទី ត្រង់ចំនុច ក្រុមទី4 ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ឃាត់ខ្លួនជនសង្ស័យ 1នាក់ ឈ្មោះអែលរតនា ភេទប្រុស អាយុ 25ឆ្នាំរួម នឹងគ្រឿងញៀនចំនួន 2កញ្ជប់។
-ករណីទី3: បង្ក្រាបនៅវេលាម៉ោង 15,30នាទី ត្រង់ចំនុចក្រុមទី7 ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ឃាត់ខ្លួនជនសង្ស័យចំនួន 04នាក់(ស្រី1នាក់)
1-ឈ្មោះ ហុក ឆេងពៅ ភេទប្រុស អាយុ39ឆ្នាំ។
2-ឈ្មោះ ង្វៀង គុងយិន ភេទប្រុស អាយុ36ឆ្នាំ។
3-ឈ្មោះ អៀង អីលូ ភេទប្រុស អាយុ16ឆ្នាំ ។
4/-ឈ្មោះ កែវ ស្រីពៅ អាយុ17ឆ្នាំ។ ដកហូតថ្នាំញៀនចំនួន5កញ្ជប់ធំនិង95កញ្ជប់តូច ជញ្ជីងថ្លឹងគ្រឿងញៀន1គ្រឿង នឹងដាវសាំម៉ូរ៉ៃចំនួន02ដើម កាំបិទផ្គាក់01ដើម ព្រមទាំងសំភារៈបំរើសកម្មភាពមួយចំនួន។
-ចំពោះករណីទី៣នេះ ក្រុមមុខសញ្ញាប្រព្រឹត្តសកម្មភាព មានភាពស្ទាត់ជំនាញ នឹងមានការប្រុងប្រយ័ត្នខ្ពស់ ដោយយកទីតាំងចែកចាយគ្រឿងញៀនស្ថិតនៅលើផ្ទះទឹក នឹងមានបក្សពួកខ្លួនចាំមើលផ្លូវនៅច្រាំងទន្លេខាងលើ ករណីមានសភាពការណ៍មិនស្រួល គឺមិនត្រូវបានមេក្លោងចេញមុខឡើយ។ ក្រោយពីបានស្រាវជ្រាវអំពីចរិតធ្វើ សកម្មភាព មុខសញ្ញាបក្សពួក ម៉ោងពេលប្រមូលផ្តុំ ព្រមទាំងទីតាំងរក្សាទុកគ្រឿងញៀនរួចហើយ អធិការដ្ឋានបានរៀបចំយុទ្ធសាសន៍បង្ក្រាបបែងចែកជា2មុខព្រួញ ដោយប្រើប្រព័ន្ធផ្លូវទឹក(ទូកចំនួន2 គ្រឿងចល័តលើដងទន្លេ)សំរាប់ក្រសោបផ្លូវទឹកខាងក្រោម នឹងកំលាំងជំនាញផ្ទប់ផ្លូវគោកខាងលើ ហើយបើកប្រតិបត្តិការបង្ក្រាបក្នុងពេលតែមួយ ទើបឈានទៅការយកបានទាំងមេក្លោងព្រមទាំងបក្សពួកព្រមគ្នាតែម្តង។
-ចំពោះមុខ អធិការដ្ធានបាននឹងកំពុងសាកសួរដើម្បីស្រាវជ្រាវរកបក្ខពួកនិងកសាងសំណំរឿងបញ្ជូនតាមនិតិវិធី  ៕ ជាយក្រុង

img_6451 img_6452 img_6453 img_6454 img_6455 img_6456 img_6457 img_6458 img_6459 img_6460 img_6461

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print