ស្រូវមិនទាន់ច្រូតនិងច្រូតហើយប្រមាណ១៧ហិកតាត្រូវភ្លើងឆេះ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ កាលពីរសៀល ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦ម្សិលមិញ ស្រូវត្រៀមនឹងច្រូតរបស់ប្រជាពលរដ្ឋនិងច្រូតហើយខ្លះ តែមិនទាន់បានប្រមូលផលប្រមាណ១៧ហិកតាត្រូវអគ្គិភ័យឆាបឆេះខ្ទេចខ្ទីគ្មាន សល់ នៅក្នុងភូមិចង្ហា ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

អាជ្ញាធរស្រុកអូរជ្រៅបានឲ្យដឹងថាពេលភ្លើងកំពុងឆេះស្រូវរបស់ប្រជាពលរដ្ឋនោះអាជ្ញាធរបានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរជ្រៅព្រមទាំងប្រជាពលរដ្ឋប្រមាណ៥០នាក់ទៀតចុះពន្លត់ ។

អាជ្ញាធរបានបញ្ជាក់ថា ភ្លើងឆេះស្រូវប្រជាពលរដ្ឋកើតឡើងនៅ៤ភូមិមាន ភូមិតា ផោក ចំនួន១០ហិកតា ភូមិប៉ោយ វត្តចំនួន៣ហិកតា ភូមិតាជ្រឹង ចំនួន២ហិកតា ភូមិ បឹងសិលា ចំនួន២ហិកតា ស្ថិតក្នុងឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយ មានជ័យ ។ ភ្លើងឆាបឆេះពីម៉ោង១រសៀល រហូតដល់ម៉ោង៥ល្ងាចទើបរលត់ទាំងស្រុងបណ្តាលឲ្យខូចខាតស្រូវរបស់ប្រជាពល រដ្ឋសរុបប្រមាណ១៧ហិកតា ។

ប្រជាពលរដ្ឋបាននិយាយថាភ្លើងឆេះស្រូវរបស់ប្រជាពលរដ្ឋនោះគេមិនបានឃើញមានរថយន្តពន្លត់អគ្គិភ័យមកជួយបាញ់ ពន្លត់នោះទេ ។ ករណីឆេះស្រូវនេះគេ សង្ស័យអ្នករកសត្វឬអ្នកជក់បារីបានបោះ ចោលកន្ទុយបារីចូលក្នុងនោះទើបបណ្តាលឲ្យឆេះដែលមិនធ្លាប់មានទំហំធំរបៀបនេះពីមុនមក  ៕ សហការី

...

screenshot125 screenshot126 screenshot127

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print