ភ្នំពេញ ៖ យ៉ាងហោចណាស់មានមនុស្សស្លាប់៣នាក់ និងរងរបួសធ្ងន់ស្រាល១០នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន៧លើក កាលពីថ្ងៃម្សិលមិញ ។
យោងតាមនាយកដ្ឋាន នគរបាលចរាចរណ៍ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦កាលពីថ្ងៃម្សិលមិញ មានករណី គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន៧លើក (យប់៣លើក) បណ្តាលឲ្យមនុស្សស្លាប់៣នាក់ (ប្រុស) រងរបួសធ្ងន់៧នាក់ (ប្រុស) និងរងរបួសស្រាល៣នាក់ (ប្រុស) ។
របាយការណ៍ដដែលឲ្យដឹងថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៧លើកនេះ បណ្តាលឲ្យខូចខាត យានយន្តសរុបចំនួន១១គ្រឿង រួមមានម៉ូតូចំនួន៨គ្រឿង រថយន្តធុនតូចចំនួន១គ្រឿង , រថយន្តធុនធំ២គ្រឿង , ។ មូលហេតុដែលបណ្ដាលឲ្យកើតមានករណី គ្រោះថ្នាក់ចរាចរណ៍រួមមាន ៖ បើកលឿន៣លើក (ស្លាប់១នាក់) បើកជែង៣លើក (ស្លាប់២នាក់) បត់គ្រោះថ្នាក់១លើក ។ ចំណែកយានយន្តបង្កហេតុរួមមាន ៖ ម៉ូតូ៥លើក រថយន្តធុនធំ២លើក (រត់១លើក) ។
របាយការណ៍ដដែលឲ្យដឹងទៀតថា ខេត្ត-រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់រួមមាន ៖ ខេត្តកណ្តាល ១លើក ស្លាប់១នាក់ , តាកែវ ១លើក ស្លាប់១នាក់ របួស២នាក់ , កំពង់ឆ្នាំង ១លើក ស្លាប់១នាក់ , ព្រះសីហនុ ២លើក របួស៤នាក់ , ស្វាយរៀង១លើក របួស៣នាក់ និងខេត្តពោធិ៍សាត់១លើក របួស១នាក់ ។
យោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈនៃអគ្គស្នងការនគរបាល ជាតិដែលចេញផ្សាយ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំំ២០១៦ម្សិលមិញឲ្យដឹងទៀតថា គិតត្រឹមថ្ងៃទី១ដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ គ្រោះថ្នាក់ចរាចរណ៍កើតឡើង៣១១លើក ក្នុងនោះស្លាប់១២០នាក់ របួសសរុប៥៦១នាក់របួសធ្ងន់៣២១នាក់ និងរបួសស្រាល២៤០នាក់ ៕ ជាយក្រុង