សន្តិសុខអូឡាំពិកបាញ់ប្រហារខ្លួនឯង ព្រោះលួចស្រលាញ់ស្រីម្នាក់ បណ្តាលឲ្យរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ មានករណីបាញ់ប្រហារខ្លួនឯងមិនបានសម្រេចដែលសង្ស័យថាមានវិប្បត្តិស្នេហា បានកើតឡើងស្ថិតនៅក្នុងផ្សារអូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ នៅវេលាម៉ោង៩និង១០នាទីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ បណ្តាលឲ្យបុរសម្នាក់រងរបួស ហើយត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យសង្គ្រោះអាយុជីវិត ។

បើតាមសម្ដីអ្នកជិតខាងបានឃើញសន្តិសុខខាងលើ ដែលសង្ស័យមានវិប្បត្តិស្នេហា បានលួចស្រលាញ់ស្រីម្នាក់ ទាំងខ្លួនឯងជាអ្នកក្រ។

ប្រភពខាងលើបានឲ្យដឹងថា មុនពេលផ្ទុះអាវុធបាញ់ប្រហារខ្លួនឯងនៅលើអគារជាន់ទី៣ ផ្សារអូឡាំពិក បុរសសន្តិសុខបានសរសេរក្រដាស់៣សន្លឹក ដោយបន្សល់ទុកក្រោយពីបាញ់សម្លាប់ខ្លួន ប៉ុន្តែមិនបានសម្រេចបណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានក្រុមហ៊ុន ដឹកបញ្ជូនទៅសង្គ្រោះ ហើយនៅក្នុងក្រដាស់បានសរសេរផ្តាំផ្ញើថា៖ «អានីអូនសំលាញ់ បងទៅហើយ បងគ្មានអីគ្រប់យ៉ាងអោយអូនដូចជាគេទេត្រឹមជាសន្តិសុខ មិនដូចគេកូនថៅកែ ជូនពរអូនអោយមានក្ដីសុខ រស់នៅមានសុភមង្គលជាមួយគេរហូត….»

ក្រោយពីកើតហេតុគេមិនទាន់ស្ថានភាពជនរងគ្រោះនៅឡើយតែ ខណៈកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរស្ស៊ី ។

ជនរងគ្រោះឈ្មោះ ស្រុង ឈិនឡុង អាយុ២៦ឆ្នាំ មុខរបរជាសន្តិសុខផ្សារអូឡាំពិកក្រុមហ៊ុនថៃប៊ុនរ៉ុង ស្នាក់នៅផ្សារអូឡាំពិក៕

banh-2 banh-1 banh-3 banh-4 banh-5 banh-6

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print