ហង្សក្រហម Liverpoolបានឡើងមកឈរលេខ២វិញនៅក្នុងក្របខ័ណ្ឌអង់គ្លេសPremier League ក្រោយសំពង Stoke City ក្នុងលទ្ធផល ៤-១។
ក្នុងការប្រកួតនោះ Stoke បានវាយ សម្រុកម្ចាស់ផ្ទះយ៉ាងខ្លាំងនៅដើមតង់ទី១ រហូតខ្សែប្រយុទ្ធ Jonathan Walters បានតែតបញ្ចូលទីឲ្យភ្ញៀវនាំមុខ១គ្រាប់មុននៅនាទី១២។ យ៉ាងណាក៏ដោយក្រុម Liver-pool របស់លោក Jurgen Klopp បានគាប សង្កត់លើ Stoke វិញម្ដងជាពីរដងរហូត ទម្លាយសំណាញ់ទីបានសម្រេចដោយ Adam Lallana នៅនាទី៣៤ ហើយ Roberto Firmino បន្ថែមគ្រាប់ទី២នៅនាទី៤៤។
ការប្រកួតឈានចូលដល់ចូលដល់តង់ ទី២ Stoke City ហាក់មិនសូវមានឱកាសវាយសម្រុកប៉ុន្មានទេផ្ទុយទៅវិញបែរជា ត្រូវ Liverpool បន្ថែម២គ្រាប់ទៀត ដែលគ្រាប់ទី១ជាការទាត់ចូលទីខ្លួនឯងរបស់ ខ្សែការពារ Imbula នៅនាទី៥៩ និងគ្រាប់ ទី២ទាត់ដោយ Daniel Sturridge នៅនាទី ៧០ក្រោយប្ដូរចូលបាន១នាទី។ គ្រាប់បាល់របស់ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសស្បែកខ្មៅនេះគឺជាគ្រាប់ទី១០០ របស់ Liverpool នៅ Premier Leagueក្រោមការដឹកនាំរបស់លោកគ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់ Jurgen Klopp។
Liverpool កំពុងមាន៤០ពិន្ទុតាមពីក្រោយក្រុមលេខមួយតោខៀវ៦ពិន្ទុ ហើយ ប្រកួតបន្ទាប់ Liverpool ត្រូវបើកទ្វារផ្ទះស្វាគមន៍គូប្រជែង Man City ដែលមាន ៣៩ពិន្ទុស្របពេល Stoke City ត្រូវធ្វើ ដំណើរទៅទឹកដី Stamford Bridge របស់ ក្រុមកំពូលតារាងតោខៀវ Chelsea៕
ដោយ៖ ដេវីត